អង់គ្លេស៖ Arsenal ជាក្លិបចុងក្រោយគេដែលបង្ហាញការចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Cristiano Ronaldo មករួមក្រុមនៅខែមករាខាងមុខ។
ភាគីលោក Mikel Arteta មើលឃើញថា Ronaldo ជាកីឡាករដែលអាចជំនួស ខ្សែប្រយុទ្ធ Gabriel Jesus ដែលទើបតែវះកាត់របួសជង្គង់និងតម្រូវឲ្យសម្រាកក្រៅទីលាន។
សារព័ត៌មាន Tribal Football បានផ្សាយថា ឥលូវនេះ កាំភ្លើងធំ កំពុងព្យាយាមបញ្ចុះបញ្ចូលម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះឲ្យស្នាក់នៅអង់គ្លេសបន្តរហូតដល់ចប់រដូវកាលផងដែរ។
យ៉ាងណាមិញ Arsenal នឹងមិនស្នើទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដូច អ្វីដែលក្លិប Al-Nassr ស្នើទៅ Ronaldo នោះឡើយ ប៉ុន្តែពួកគេជឿជាក់ថា Ronaldo ចាប់អារម្មណ៍ផ្លាស់មកទឹកដី Emirates ។
គួរបញ្ជាក់ផងដែរថា Al-Nassr ជាក្លិបតែមួយគត់ដែលបានដាក់សំណើទៅ Cristiano Ronaldo ជាមួយចំនួនទឹកប្រាក់ជាង២០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ២១២ លានដុល្លារ)ក្នុងមួយរដូវកាល៕
ប្រភព៖ sportskeeda