អឺរ៉ុប៖ ពិតណាស់ អនាគតរបស់ KylianMbappe ជាប្រធានបទដ៏ក្តៅគគុកមួយដែលត្រូវបានគេលើកយកមកនិយាយច្រើនបំផុត នៅអំឡុងទីផ្សារដោះដូរកីឡាករ រដូវក្ដៅនេះ ។
កិច្ចសន្យារបស់ Mbappe នៅទឹកដីParc des Prines នឹងផុតកំណត់នាចុងរដូវកាលថ្មីនេះ ហើយពេលនោះរូបគេនឹងអាចចាកចេញពីក្លិបដោយពុំមានតម្លៃខ្លួនខណៈក្រុម Real Madrid ចង់បានរូបគេទៅរួមក្រុម នារដូវក្ដៅនេះ។
ទោះជាយ៉ាងណា សារព័ត៌មាន Le Parisienបានរាយការណ៍ថា Mbappe នឹងមិនចាកចេញពីក្លិបអំឡុងទីផ្សារដោះដូរកីឡារក រដូវក្ដៅនេះទេ។
ប្រភពខាងលើបានសរសេរថា៖
ជាមួយគ្នានេះ សារព័ត៌មាន Marca បានរាយការណ៍ដែរថា ភាពតានតឹងរវាងកីឡាករ Mbappe និងក្លិប PSG ហាក់បានធ្លាក់ចុះបន្តិចហើយ ដោយគេសង្កេតឃើញថាខ្សែប្រយុទ្ធបារាំងរូបនេះតែងតែបានបញ្ចេញសកម្មភាពរីករាយ នៅលើបណ្តាញសង្គម នាពេលថ្មីៗ៕
ប្រភព៖ marca