បរទេស៖ ប្រធានក្រុមរបស់ Manchester United កីឡាករ Harry Maguire បាននិយាយថាក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Erik ten Hag សម្រាប់ការប្រកួតដំណើរទេសចរណ៍មុនបើករដូវកាលនេះ កីឡាករទាំងអស់ពិតជាមានការប្រកួតប្រជែងគ្នាខ្លាំងណាស់។
ជាការពិតណាស់ Man UTD បានបញ្ចប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន ២ ប្រកួតមកហើយដោយប្រកួតទី ១ ពួកគេបានយកឈ្នះទៅលើក្រុម Liverpool នៅទឹកដី ថៃក្នុងលទ្ធផល ៤-០ និងចុងក្រោយនេះបានទទួលជ័យជម្នះទៅលើក្រុមMelbourne Victory នៅទឹកដី អូស្ត្រាលី ក្នុងលទ្ធផល ៤-១។
សម្រាប់ជំនួប ២ ប្រកួតខាងលើ, Maguireបានខកខានការប្រកួតដំបូងនៅទីក្រុង បាងកក ប្រទេសថៃដោយសារតែមានបញ្ហារបួស, ប៉ុន្តែការប្រកួតរវាង Man UTD ទល់នឹង Melbourne ដែលទើបតែបញ្ចប់ថ្មីៗនេះខ្សែការពារសញ្ជាតិ អង់គ្លេស មិនមានបញ្ហាអ្វីនោះទេ ដោយរូបគេបានចូលលេងជាលើកដំបូងក្រោមការដឹកនាំរបស់លោកTen Hag។
ក្រោយបានលេងប្រកួតដំបូងក្រោមការដឹកនាំរបស់ Ten Hag បែបនេះ, Maguireបានថ្លែងប្រាប់កាសែត Tribal Football យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda