ដើរតាមគន្លងឪពុក! កូនប្រុសរបស់ Beckham បានចុះកុងត្រាលេងឲ្យក្លិបមួយនេះ - TrueID

ដើរតាមគន្លងឪពុក! កូនប្រុសរបស់ Beckham បានចុះកុងត្រាលេងឲ្យក្លិបមួយនេះ

September 6, 2021

អាមេរិក៖ Romeo Beckham ដែលជាកូនប្រុសរបស់អតីតកីឡាករឆ្នើមរបស់ក្លិបបិសាចក្រហម Manchester United គឺលោក David Beckham បានចុះកុងត្រាលេងឲ្យក្លិប Fort Lauderdale ដែលជាក្លិបបាល់ទាត់នៅសហរដ្ឋអាមេរិកជាផ្លូវការហើយ។

Romeo Beckham និង David Beckham 
Romeo Beckham និង David Beckham 
Romeo Beckham
Romeo Beckham

Fort Lauderdale គែជាក្លិបមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្លិប Inter Miami របស់លោក David Beckham ដោយក្លិបនេះលេងនៅក្របខណ្ឌ USL League One ដែលជាលីគលំដាប់លេខ៣នៅ អាមេរិកផងដែរ។

Fort Lauderdale
Fort Lauderdale

Romeo ដែលមានអាយុ ១៩ ឆ្នាំបានប្រកាសពីការចុះកុងត្រានេះក្នុងបណ្ដាញសង្គម Instagram របស់គេថា៖

បន្ទាប់មក កីឡាករចំណូលថ្មីរូបនេះបានផ្លាស់ប្ដូរកន្លែងជីវប្រវត្តិក្នុង Instagram ទៅជា៖

ទន្ទឹមគ្នានេះដែរ ភរិយារបស់លោក David Beckham គឺអ្នកស្រី Victoria Beckham បានបង្ហោះសារអបអរកូនប្រុសសំណព្វថា៖

David Beckham និងក្រុមគ្រួសារ
David Beckham និងក្រុមគ្រួសារ

Romeo ដែលលេងជាខ្សែបម្រើស្លាបហើយអាចនឹងដើរតាមគន្លងរបស់ឪពុកដែលធ្លាប់លេងនៅ Manchester United ហើយកន្លងមកគេក៏ធ្លាប់បានហ្វឹកហាត់ក្នុងក្រុម Inter Miami ដែរ៕

Romeo Beckham
Romeo Beckham

ប្រភព៖​ mirror

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...