ញាក់អ៊េមណាស់! មកទស្សនាគ្រាប់ទី១របស់កម្ពុជាម្សិលមិញ ទេស សម្បត្តិ ញាក់ខ្សែការពារ ប្រ៊ុយណេ ២នាក់ផុយ លើកឲ្យចាន់ចាវតែតបញ្ចូលទី (មានវីដេអូ) - TrueID

ញាក់អ៊េមណាស់! មកទស្សនាគ្រាប់ទី១របស់កម្ពុជាម្សិលមិញ ទេស សម្បត្តិ ញាក់ខ្សែការពារ ប្រ៊ុយណេ ២នាក់ផុយ លើកឲ្យចាន់ចាវតែតបញ្ចូលទី (មានវីដេអូ)

December 30, 2022

កម្ពុជា៖ ជាការពិតណាស់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ក្រុមគោព្រៃកម្ពុជា បានបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោទទួលស្វាគមន៍ក្រុមជម្រើសជាតិប្រ៊ុយណេ ក្នុងជំនួបជុំទី៣ ក្នុងពូល A ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ។

រូបភាព៖ FFC
រូបភាព៖ FFC

ក្នុងការប្រកួតនេះដែរ ក្រុមកម្ពុជាពិតជាបង្ហាញទម្រង់លេងបានល្អមែនទែនបើទោះជា របូត១គ្រាប់មុន នៅទីទី២១ រកបានដោយកីឡាករប្រ៊ុយណេ Nur Ikhwan Othman ពោលពួកគេអាចតដៃវិញដល់ទៅ៥គ្រាប់ឯណោះ ដែលរកបានដោយកីឡាករ ជួន ចាន់ចាវ នៅនាទីទី៣១ ខ្សែបម្រើកូនកាត់អាមេរិកNick Taylor នៅនាទីទី៥០(ប៉េណាល់ទី)ខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទីទី៧៣ (ប៉េណាល់ទី) និងខ្សែបម្រើប្រយុទ្ធឆ្នើមមកពីក្លិបភ្នំពេញក្រោនកីឡាករ លីម ពិសុទ្ធ នៅនាទីទី៨០ និង​ ៨៨ ។

រូបភាព៖ FFC
រូបភាព៖ FFC
រូបភាព៖ FFC
រូបភាព៖ FFC

គួរបញ្ជាក់ដែរថា ប្រកួតបន្ទាប់ ក្រុមកម្ពុជា នឹងត្រូវទៅប៉ះក្រុមថៃនៅថ្ងៃច័ន្ទ ទី២ ឆ្នាំ២០២៣ ខាងមុខ នៅឯកីឡដ្ឋាន Thammasat Stadium វេលាម៉ោង ៧:៣០នាទីយប់។

យ៉ាងណាមិញ សម្រាប់គ្រាប់បាល់ដែលធ្វើឲ្យអ្នកគាំទ្រ នៅកីឡដ្ឋានមានការសរសើរមិនដាច់ពីមាត់នោះ គឺការញាក់របស់ខ្សែការពារទេស សម្បត្តិ ក្រឡុកជើងស្ដាំដាច់ខ្សែការពារប្រ៊ុយណេ ដល់ទៅ២រូប លើកឲ្យ ចាន់ចាវ តែតបញ្ចូលទីគ្រាប់ទី១៕

រូបភាព៖ FFC
រូបភាព៖ FFC
រូបភាព៖ FFC
រូបភាព៖ FFC

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ការញាក់របស់ ទេស សម្បតិ្ត លើកឲ្យ ចាន់ចាវ តែត
វីដេអូ ហាយឡាយ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...