ម៉ាល្មមចត់បាយ! Mbappe ដាក់ទៅ Martinez បែបនេះវិញក្រោយអ្នកចាំទីរូបនេះឌឺដងគេរឿងចាញ់ World Cup - TrueID

ម៉ាល្មមចត់បាយ! Mbappe ដាក់ទៅ Martinez បែបនេះវិញក្រោយអ្នកចាំទីរូបនេះឌឺដងគេរឿងចាញ់ World Cup

December 30, 2022

បារាំង៖ ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថារូបគេគ្មានពេលគិតដល់រឿងឥតប្រយោជន៍បែបនោះទេ ជាការឆ្លើយតបទាក់ទងនឹងរឿងដែលអ្នកចាំទី Emiliano Martinez បានឌឺដងគេ។

អ្នកចាំទី Emiliano Martinez និង ខ្សែប្រយុទ្ធ Kylian Mbappe
អ្នកចាំទី Emiliano Martinez និង ខ្សែប្រយុទ្ធ Kylian Mbappe

កាលពីថ្ងៃទី១៨ខែធ្នូកន្លងទៅ អាហ្សង់ទីន បានយកឈ្នះបារាំងលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដោយក្នុងនោះ Emiliano Martinez សង្គ្រោះបាល់ប៉េណាល់ទីរបស់បារាំង បានចំនួន ២គ្រាប់។ សរុបលទ្ធផលគឺ អាហ្សង់ទីន ឈ្នះបារាំង ៤ ទល់នឹង២ លើវិញ្ញាសារបាល់ប៉េណាល់ទី បន្ទាប់ពីលេងស្មើគ្នា ៣ ទល់នឹង៣។​

អ្នកចាំទី Emiliano Martinez
អ្នកចាំទី Emiliano Martinez

Mbappe បានស៊ុត Hat-Trick ក្នុងការប្រកួតនេះផងដែរ ប៉ុន្តែគួរឲ្យស្ដាយដែលមិនបានស្រវាពានដ៏អស្ចារ្យនេះម្ដងទៀត។​

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

យ៉ាងណាមិញ Martinez បានឌឺដង Mbappe ពេលអបអរសាទរក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ក្រោយឈ្នះពានបាល់ទាត់ពិភពលោក និងបានកាន់រូបតុក្កតាមុខ Mbappe នៅលើឡានក្រុងកំលុងពេលដង្ហែពានផងដែរ។

អ្នកចាំទី Emiliano Martinez កាន់រូបតុក្កតា Mbappe 
អ្នកចាំទី Emiliano Martinez កាន់រូបតុក្កតា Mbappe 

​ដោយឡែក Mbappe បានឆ្លើយតបទៅវិញថា៖

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...