កីឡាករ Man UTD ពីររូបនេះទំនងជា អវត្តមានក្នុងការប្រកួតទល់នឹង Nottingham Forest - TrueID

កីឡាករ Man UTD ពីររូបនេះទំនងជា អវត្តមានក្នុងការប្រកួតទល់នឹង Nottingham Forest

December 21, 2022

អង់គ្លេស៖ ខ្សែការពារ Lisandro Martinez និង Raphael Varane ត្រូវគេរំពឹងទុកថានឹងអវត្តមានក្នុងការប្រកួត Premier League ដំបូងគេបន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបញ្ចប់ គឺទល់នឹង Nottingham Forest។​

ខ្សែការពារ Raphael Varane និង Lisandro Matinez
ខ្សែការពារ Raphael Varane និង Lisandro Matinez

ភាគីលោក Erik Ten Hag នឹងត្រូវប្រកួតជាមួយ Nottingham Forest នាថ្ងៃទី២៨ខែធ្នូខាងមុខខណៈដែល Varane ជាកីឡាករជម្រើសជាតិបារាំង ទើបនឹងចូលប្រកួតជាមួយ អាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក និងត្រូវការពេលសម្រាក។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Lisandro Martinez ក៏ជាកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន ផងដែរដែលបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោកដូចគ្នា និងបានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោកឆ្នាំ២០២២។​

ខ្សែការពារ Lisandro Martinez
ខ្សែការពារ Lisandro Martinez

​សារព័ត៌មាន Daily Telegraph ក៏បានផ្សាយដែរថា កីឡាករទាំងពីរនេះក៏នឹងអវត្តមានក្នុងការប្រកួត Carabao Cup ទល់នឹង Burnley ផងដែរ ហើយអាចនឹងវិលត្រឡប់មកលេងក្នុងការប្រកួតជាមួយ Wolves នាថ្ងៃទី៣១ខែធ្នូ៕

ខ្សែការពារ Raphael Varane និង Lisandro Matinez
ខ្សែការពារ Raphael Varane និង Lisandro Matinez

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...