អ្នកគាំទ្រ Spurs មិនសប្បាយចិត្តពេលដឹងថា ក្លិបនឹងយក​អតីត​គ្រូបង្វឹក Roma រូបនេះ ក្រោម​ហេតុ​ផល... - TrueID

អ្នកគាំទ្រ Spurs មិនសប្បាយចិត្តពេលដឹងថា ក្លិបនឹងយក​អតីត​គ្រូបង្វឹក Roma រូបនេះ ក្រោម​ហេតុ​ផល...

June 10, 2021

អឺរ៉ុប៖ ការអត្ថាធិប្បាយរបស់លោក Paulo Fonseca លើលោក Jose Mourinho ប្រហែលជាមិនមានអ្វីល្អ​សម្រាប់​អ្នកគាំទ្រ Tottenham ឡើយ ។ ការស្វែងរកគ្រូបង្វឹកថ្មីរបស់ Tottenham ហាក់ដូចជាត្រូវបានគេសន្និដ្ឋាន​ជា​ចុងក្រោយ បន្ទាប់ពីមានព័ត៌មានបែកធ្លាយកាលពីល្ងាចថ្ងៃពុធថា ពួកគេកំពុងពិភាក្សាយ៉ាងលឿនជាមួយលោក Paulo Fonseca ជុំវិញតំណែងទំនេរ ។

  លោក Paulo Fonseca
  លោក Paulo Fonseca

អតីតគ្រូបង្វឹកក្រុម Roma និង Shakhtar Donetsk ទំនងជាចូលកាន់តំណែងនៅភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់​ពីទទួលបានកិច្ចពិភាក្សាយ៉ាងលឿន ហើយយោងតាម ​​Sky Italy បានអោយដឹងថាលោក Fabio Paratici ប្រធានផ្នែកកីឡារបស់ Spurs ថាគាត់គឺជាជម្រើសទី ១ ក្នុងការចូលកាន់តំណែង ។

  លោក Paulo Fonseca
  លោក Paulo Fonseca

ហើយអ្នកគាំទ្រប្រហែលជាមិនមានអារម្មណ៍រីករាយទេ នៅពេលដឹងថា Fonseca ហាក់ដូចជាអ្នកគាំទ្រដ៏ធំមួយនៃ​របៀប​ដឹកនាំរបស់លោក Jose Mourinho

  លោក Paulo Fonseca
  លោក Paulo Fonseca

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយ The Athletic កាលពីខែធ្នូលោក Fonseca ត្រូវបានគេសួរអំពីការ​ជំរុញ​ទឹកចិត្ត និងនិមិត្តរូបរបស់គាត់ ហើយគាត់ក៏មិនស្ទាក់ស្ទើរក្នុងការដាក់ឈ្មោះលោក Mourinho ដែរថា "នៅពេល​ដែលលោក Jose Mourinho បង្ហាញខ្លួន ចិត្តគំនិតថ្មីបានលេចចេញមក"៕

  លោក Jose Mourinho
  លោក Jose Mourinho
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...