បរទេស៖ ខ្ញីចាស់ Zlatan Ibrahimovic បានផ្ញើសារក្នុងន័យលើកទឹកចិត្តទៅកាន់ Cristiano Ronaldo បន្ទាប់ពីក្រុមជម្រើសជាតិ ព័រទុយកាល់ បានធ្លាក់ចេញពីពានរង្វាន់ FIFAWorld Cup ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ។
ជាការពិតណាស់ ក្តីសុបិនរបស់ Ronaldoនិងក្រុមបញ្ចខែលក្នុងការគ្រងជើងឯកពាន WorldCup ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រត្រូវបានបញ្ចប់ហើយដោយពួកគេបានធ្លាក់ចេញពានរង្វាន់បាល់ទាត់ពិភពលោកនេះត្រឹមវគ្គ ៨ ក្រោយចុងក្រោយ ក្រោយភ្លាត់ចាញ់ក្រុមម៉ារ៉ុក ក្នុងលទ្ធផល ១-០។
យ៉ាងណាមិញ សម្រាប់ World CupQatar ២០២២ នេះក៏ទំនងជាការបង្ហាញខ្លួនជាលើកចុងក្រោយផងដែរសម្រាប់Ronaldo ព្រោះបច្ចុប្បន្នគាត់មានវ័យដល់ទៅ ៣៧ ឆ្នាំទៅហើយខណៈបើយើងមើលពីស្ថានភាពឥឡូវនេះ គាត់ក៏ហាក់ធ្លាក់ទម្រង់លេងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរដែលសមត្ថភាពរបស់គាត់គឺមិនដូចពីមុនទៀតឡើយ។
ទាក់នឹងរឿងខាងលើ, Zlatan ខ្សែប្រយុទ្ធរបស់ AC Milan និងក្រុមជម្រើសជាតិស៊ុយអ៊ែត បានផ្ញើសារទៅ Ronaldo យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda