មុនដំបូងថាចង់លក់! ឥលូវ Barca ចង់ដាក់កីឡាកររូបនេះឲ្យក្លិបផ្សេងខ្ចីជើងម្ដង - TrueID

មុនដំបូងថាចង់លក់! ឥលូវ Barca ចង់ដាក់កីឡាកររូបនេះឲ្យក្លិបផ្សេងខ្ចីជើងម្ដង

July 2, 2021

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona កំពុងស្វែងរកដំណោះស្រាយចំពោះស្ថានភាពរបស់ខ្សែការពារ Samuel Umtiti ខណៈពេលដែលក្លិបកំពុងព្យាយាមកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករដើម្បីសល់ប្រាក់ទុកដោះបំណុលដែលមានជាងមួយពាន់លានដុល្លារ។

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

កាលពីពេលថ្មីៗទៅនេះ Barcelona ទំនងជាចង់លក់កីឡាករសញ្ជាតិបារាំងនេះបន្ទាប់ពីគេបានរងរបួសធ្ងន់ធ្ងរបន្តគ្នាកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយខកខានបង្ហាញមុខលើទីលានដល់ទៅ២៥ប្រកួតនៅរដូវកាលមុន។

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

ឥលូវនេះក្លិបដាក់ផែនការចង់ឲ្យ Umtiti ទៅលេងខ្ចីជើងនៅក្លិបផ្សេងជាជាងលក់ចេញប៉ុន្តែយោងតាមសារព័ត៌មាន Sport គឺក្លិបនឹងធ្វើការបន្ថយប្រាក់ឈ្នួលក្នុងកិច្ចសន្យាដែលនៅសល់ពីរឆ្នាំចុងក្រោយរបស់ Umtiti មុនពេលដាក់គេឲ្យក្លិបផ្សេងខ្ចីជើង។

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

ដូច្នេះបើខ្សែការពារវ័យ២៧ឆ្នាំរូបនេះយល់ព្រម នោះគេនឹងអាចស្នាក់នៅក្លិបបន្តប៉ុន្តែត្រូវទៅលេងនៅក្លិបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើង តែបើសិនគេមិនយល់ព្រម នោះក្លិបនឹងបើកផ្លូវឲ្យគេចាកចេញ។

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

គួរបញ្ជាក់ផងដែរថា ខ្សែការពារ Samuel Umtiti ផ្ទេរពីក្លិប Lyon មក Barcelona កាលពីឆ្នាំ២០១៦ដោយបានបង្ហាញខ្លួន១១៧ប្រកួត៕

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

ប្រភព៖​ football-espana

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...