អេស្ប៉ាញ៖ គ្រូបង្គោលលោក Diego Simeone នៅតែមានការពេញចិត្តជាខ្លាំងចំពោះទម្រង់លេងរបស់កីឡាករ JoaoFelix ក្នុងការបង្ហាញខ្លួននៅទឹកដី StamfordBridge ទោះបីជាក្រុម Atletico Madrid បានធ្លាក់ចេញពីក្របខណ្ឌ Champions League ក្រោយចាញ់ក្រុមតោខៀវ Chelsea សរុបលទ្ធផលទាំងពីរជើង ៣-០ យ៉ាងណាក្តី។
គួរបញ្ជាក់ដែរថា កាលពីយប់មិញក្រុមតោខៀវChelsea បានលត់ក្រុមភ្ញៀវ AtleticoMadrid ក្នុងលទ្ធផល ២-០ នាជំនួបជើងទីពីរនៃក្របខណ្ឌ Champions League ប៉ុន្តែផ្ទុយមកវិញ ទោះបីក្រុម At. Madrid មានចាញ់ការប្រកួតយ៉ាងណាក៏ដោយ ក៏លោក Simeone នៅតែលើកសរសើរនិងពេញចិត្តជាខ្លាំងចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយកាល់។
ក្រោយបញ្ចប់ការប្រកួតលោក Simeoneបានថ្លែងយ៉ាងដូច្នេះថា៖
ប្រភព៖ Marca