សុំសរសើរ! ចន្ធា កឹបដាច់ខ្សែការពារថៃ រកបាន១គ្រាប់យប់មិញស្អាតណាស់ (មានវីដេអូ) - TrueID

សុំសរសើរ! ចន្ធា កឹបដាច់ខ្សែការពារថៃ រកបាន១គ្រាប់យប់មិញស្អាតណាស់ (មានវីដេអូ)

January 3, 2023

កម្ពុជា៖ ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសសកម្មក្នុងពានរង្វាន់ AFF Mitsubishi Cup ហើយ ក្នុងការប្រកួតបិទពូលកាលពីយប់មិញទល់នឹងក្រុមជម្រើសជាតិថៃ។

ក្រុមជម្រើសជាតិកម្ពុជា 
ក្រុមជម្រើសជាតិកម្ពុជា 

ជាការពិតណាស់ នៅក្នុងវគ្គទី១ វាពិតជាសោកស្តាយមែនទែន ដោយ ការប្រកួតឈានដល់នាទីទី ៤៥ ទៅហើយ កម្ពុជា បានបង្កកំហុសឲ្យមានបាល់ប៉េណាល់ទី ក៏សម្រេចបានដោយខ្សែប្រយុទ្ធចាស់វស្សា Teerasil Dangda រកបានមួយគ្រាប់នាំមុខមុន។

លុះឈានចូលដល់វគ្គទី២ បានតែ៥នាទីប៉ុណ្ណោះ ថៃ ក៏បានបើកការនាំមុខមួយគ្រាប់ទៀតដោយកីឡាករ Sumanya Purisai មុនពេលដែល សៀង ចន្ធា រកបានមួយគ្រាប់តាមស្មើនៅនាទីទី ៦៨។ ជិតចប់ការប្រកួតទៅហើយ ពោលនាទីទី ៩០ Teerasil ក៏បានបន្ថែមមួយគ្រាប់ទៀត ជួយ ថៃ យកឈ្នះ កម្ពុជា ក្នុងលទ្ធផល ៣ទល់នឹង១ កក់កៅអីឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...