ផ្លូវការ! កីឡាករបារាំង រូបនេះប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ - TrueID

ផ្លូវការ! កីឡាករបារាំង រូបនេះប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ

December 24, 2022

បរទេស៖ ម្ចាស់ជើងឯក World Cup ២០១៨ លោក Blaise Matuidi បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយនៅថ្ងៃព្រហស្បតិ៍ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២២ ពីព្រោះតែគ្មានក្លិបប្រកបអាជីពជាច្រើនខែកន្លងមកនេះ។

Matuidi
Matuidi

ជាការពិតណាស់ Matuidi មានវ័យ ៣៥ ចូល ៣៦ ឆ្នាំទៅហើយនៅរដូវកាលក្រោយនេះ ធ្វើឲ្យមានផលវិបាកក្នុងការរកក្លិបលេងណាស់ដោយសារតែវ័យរបស់គេ។ ប៉ុន្តែប្រវត្តិរបស់គេមិនធម្មតានោះទេ។ខ្សែបម្រើរូបនេះបានប្រកបអាជីពរយៈពេល ៦ ឆ្នាំនៅParis Saint-Germain ក្នុងអំឡុងពេលនោះគាត់បានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៤ដង និងបានបង្ហាញខ្លួន ៣០០ ដងក្នុងការប្រកួតទាំងអស់។ បន្ទាប់មកគាត់បានចំណាយពេល ៣ ឆ្នាំនៅ Juventus ដោយទទួលបានពាន Serie A ចំនួន ៣ដង និងឈ្នះCoppa Italia មុនពេលបញ្ចប់អាជីពរបស់គាត់នៅទីលាន Inter Miami ។ រីឯក្រុមជម្រើសជាតិវិញគាត់លេងបាន៩ឆ្នាំដោយបង្ហាញខ្លួនចំនួន ៨៤ដង និងទាត់ចូល ៩គ្រាប់ជួយឲ្យបារាំងឈ្នះ World Cup ២០១៨។

រូបភាព
រូបភាព

ហើយសព្វថ្ងៃនេះ Matuidi បានផ្តោតលើសកម្មភាពក្រៅទីលាន ដែលជាមូលនិធិវិនិយោគត្រូវបានគេស្គាល់ថា Origins រួមជាមួយនឹងអតីតមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ Olivier Giroud និង N'Golo Kanté ផងដែរ៕

Giroud and Kante
Giroud and Kante

ប្រភព៖​ All Football

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...