ខ្ទង់លាននាក់! គិតមកដល់ពេលនេះមានអ្នកស្នើសុំទិញសំបុត្រដើម្បីចូលទស្សនាការប្រកួតរវាង Al-Nassr ទល់នឹង PSG រហូតដល់ទៅ... - TrueID

ខ្ទង់លាននាក់! គិតមកដល់ពេលនេះមានអ្នកស្នើសុំទិញសំបុត្រដើម្បីចូលទស្សនាការប្រកួតរវាង Al-Nassr ទល់នឹង PSG រហូតដល់ទៅ...

January 13, 2023

បរទេស៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានមនុស្សច្រើនជាង ២ លាននាក់បានធ្វើការស្នើទិញសំបុត្រ ដើម្បីចូលទស្សនាការប្រកួតរវាងក្រុម Paris Saint-Germain ទល់នឹងក្រុម Al-Nassr ដែលមានវត្តមាន Lionel Messi និង Cristiano Ronaldo នៅថ្ងៃទី ១៩ ខែ មករា ខាងមុខ។

Messi និង Ronaldo
Messi និង Ronaldo

ក្លិប Al-Nassr និង Al-Hilal នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុម PSG របស់ បារាំង នៅកីឡដ្ឋាន King Fahd International ក្នុងទីក្រុង Riyadh របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត, ខណៈកីឡដ្ឋាននេះ ត្រូវបានគេដឹងថា គឺអាចផ្ទុកអ្នកទស្សនាសរុបបានចំនួន ៦៨,០០០ នាក់។

កីឡដ្ឋាន King Fahd International
កីឡដ្ឋាន King Fahd International

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺមានមនុស្សដល់ទៅជាង ២ លាននាក់ឯណោះ ដែលកម្មង់ចង់បានសំបុត្រ ដើម្បីទៅទស្សនាការជួបគ្នាផ្ទាល់រវាង Messi និង Ronaldo នៅកីឡដ្ឋាន បន្ទាប់ពីអ្នកទាំង ២ ខកខានការជួបគ្នារយៈពេលជាង ២ ឆ្នាំមកហើយ, ទោះបីយ៉ាងណាក៏ដោយ កីឡាដ្ឋានមួយនេះគឺអាចផ្ទុកអ្នកទស្សនាបានតែជិត ៧០,០០០ នាក់ប៉ុណ្ណោះ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...