អុញម៉េចអ៊ីចឹង! ទើបដឹងថា Ronaldo មិនដែលឱ្យម្តាយរបស់គាត់មើលការប្រកួតធំៗដែលគាត់លេងទេ ដោយសារតែ... - TrueID

អុញម៉េចអ៊ីចឹង! ទើបដឹងថា Ronaldo មិនដែលឱ្យម្តាយរបស់គាត់មើលការប្រកួតធំៗដែលគាត់លេងទេ ដោយសារតែ...

September 7, 2021

បរទេស៖ នៅថ្ងៃសៅរិ៍ សប្តាហ៍នេះ កីឡាករ Cristiano Ronaldo នឹងត្រូវបង្ហាញខ្លួនលើកដំបូងឱ្យក្រុម Manchester United, ខណៈការប្រកួតមួយនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចទាក់ទាញក្រសែភ្នែកអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក,ប៉ុន្តែជាអកុសលម្តាយរបស់គាត់លោកស្រី Dolores Aveiro នឹងមិនត្រូវបានអនុញ្ញាតឱ្យមើលការប្រកួតមួយនេះទេ។

កីឡាករ Cristiano Ronaldo និងលោកស្រី Dolores
កីឡាករ Cristiano Ronaldo និងលោកស្រី Dolores

បន្ទាប់ពីដាក់ឱ្យនៅដាច់ដោយឡែករយៈពេល៥ ថ្ងៃ, Ronaldo នឹងអាចអនុញ្ញាតឱ្យមកជួបជុំមិត្តរួមក្រុមថ្មីជាលើកដំបូងនៅថ្ងៃពុធ នេះ, ហើយនៅសល់ពេលតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ Man UTD នឹងបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Newcastle United នៃការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ៤។

  កីឡាករ Cristiano Ronaldo និងលោកស្រី Dolores
  កីឡាករ Cristiano Ronaldo និងលោកស្រី Dolores

ជាការពិតណាស់សម្រាប់ការប្រកួតដ៏ធំខាងមុខនេះ ម្តាយរបស់ Ronaldo នឹងមិនត្រូវបានអនុញ្ញាតឱ្យទស្សនាការប្រកួតនេះទេ, ហើយមូលហេតុដែលខ្សែប្រយុទ្ធវ័យ៣៦ ឆ្នាំបានហាមលោកស្រី Dolores មិនឱ្យមើលការប្រកួតរបស់ខ្លួនដោយសារតែលោកស្រីគឺឆាប់ទទួលរងនូវការភ័យខ្លាច ស្របពេលកន្លងមកលោកស្រីធ្លាប់បានសន្លប់នៅក្នុងកីឡដ្ឋាន២ ដងមកហើយ។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ DailyMail, Ronaldo បាននិយាយយ៉ាងដូច្នេះថា៖

ប្រភព៖​ Sportbible

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...