អង់គ្លេស៖ ក្លិប Aston Villa បានសម្រេចចិត្តបណ្តេញអ្នកចាត់ការក្រុម លោក Steven Gerrard ចេញពីតំណែងហើយ បន្ទាប់ពីលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អទាល់តែសោះនារដូវកាលនេះ។
ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Wolves កំពុងតែចាប់ផ្តើមរដូវកាលថ្មីយ៉ាងអាប់អួរខ្លាំងមែនទែន ដោយ ក្រុមកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ ១៧ ក្រោយឆ្លងកាត់ការប្រកួត ១១លើក មាន៩ពិន្ទុ និង ឈ្នះតែពីរប្រកួតប៉ុណ្ណោះ ហើយ ការសម្រេចចិត្តបណ្តេញលោក Gerrard បានកើតឡើងក្រោយក្រុមបរាជ័យ Fulham ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីយប់មិញ។
គួរបញ្ជាក់ ផងដែរថា លោក Gerrard បានចាប់ផ្តើមចូលមកកាន់តំណែងជាអ្នកចាត់ការ Aston Villa ដំបូងនៅក្នុងឆ្នាំ២០២១ មកទល់នឹងពេលនេះ មានរយៈពេលត្រឹម១ឆ្នាំប៉ុណ្ណោះ លោកក៏ត្រូវបានក្លិបសម្រេចបណ្តេញចេញពីតំណែង៕
ប្រភព៖ metro