ស៊ាំបាត់! មកដល់ Man UTD មិនទាន់បានប៉ុន្មានផង ស្រាប់តែ Martinez ដាក់រហស្សនាមថ្មីឲ្យ CR7 ថា… - TrueID

ស៊ាំបាត់! មកដល់ Man UTD មិនទាន់បានប៉ុន្មានផង ស្រាប់តែ Martinez ដាក់រហស្សនាមថ្មីឲ្យ CR7 ថា…

September 20, 2022

បរទេស៖ ខ្សែការពារចំណូលថ្មី Lisandro Martinez បានដាក់រហស្សនាមថ្មី ឲ្យកីឡាករឆ្នើម Cristiano Ronaldo​ បន្ទាប់ពីចំណងមិត្តភាពរបស់ពួកគេ កំពុងរីកដូចផ្កា។

ជាការពិតណាស់ Martinez បានផ្លាស់ពី Ajax មក Man Utd កាលពីរដូវក្តៅនេះ ហើយបានចងមិត្តភាពយ៉ាងស្និតរមួត ជាមួយ Ronaldo ក៏ដូចជា មិត្តរួមក្រុមផ្សេងៗ បន្ទាប់ពីគេធ្វើបានយ៉ាងល្អនៅតំបន់ការពារ ប៉ុន្មានប្រកួតកន្លងមកនេះ។

បើយោងទៅតាមការសរសេរ Comment របស់ Martinez ទៅលើរូបរបស់ Ronaldo លើបណ្តាញសង្គម Instagram​​ Martinez បានសរសេរថា "​ El Bichoooo" ជាភាសាអេស្ប៉ាញ ហើយប្រែជាភាសាខ្មែរមានន័យថា ជាសត្វល្អិតម៉្យាង ដែលអាចបំភ័យ លេបត្របាក់ សត្វ​ដទៃ ដើម្បីការពារខ្លួន៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...