Man UTD ស្រវាចង់បាន Pochettino មកដឹកនាំ តែ Rangnick ពេញចិត្តគ្រូបង្វឹកម្នាក់នេះដើម្បីជំនួសលោកជាង - TrueID

Man UTD ស្រវាចង់បាន Pochettino មកដឹកនាំ តែ Rangnick ពេញចិត្តគ្រូបង្វឹកម្នាក់នេះដើម្បីជំនួសលោកជាង

January 13, 2022

បរទេស៖ Manchester United កំពុងធ្វើការទាក់ទងជាសម្ងាត់ជាមួយលោកMauricio Pochettino ទោះបីបច្ចុប្បន្នបុរសសញ្ជាតិអាហ្សង់ទីន កំពុងកាន់ការងារជាគ្រូបង្វឹកនៅ Paris Saint-Germain ក៏ដោយ, ប៉ុន្តែសម្រាប់លោក Ralf Rangnick បែជាមានបំណងចង់ឱ្យក្រុមបិសាចក្រហមនាំយកលោក Erik Ten Hag មកជំនួសតំណែងរបស់លោកទៅវិញ, នេះបើតាមរបាយការណ៍នៅប្រទេសបារាំង។

  លោក Ralf Rangnick
  លោក Ralf Rangnick

ជាការពិតណាស់ Man UTD កំពុងស្វះស្វែងរកគ្រូបង្វឹកថ្មីយ៉ាងហ្មត់ចត់, ហើយក្នុងនោះមានបេក្ខភាព៣ រូបដែលពួកគេបានកំណត់គោលដៅចង់បាន, ទី ១ លោក Pochettino, ទី ២ លោក Erik Ten Hag របស់ Ajax និង ទី ៣លោក Brendan Rodgers របស់ LeicesterCity

យ៉ាងណាមិញ សម្រាប់គ្រូបង្វឹកបណ្តោះអាសន្នលោកRangnick គឺគ្រាន់តែទទួលបន្ទុកដឹកនាំក្រុមរហូតដល់ចប់រដូវកាលនេះប៉ុណ្ណោះ,ហើយបន្ទាប់មកលោកនឹងទទួលតំណែងក្លាយជាអ្នកប្រឹក្សារបស់ក្លិបវិញ, ជាមួយគ្នានេះបុរសសញ្ជាតិ អាល្លឺម៉ង់ ត្រូវបានគេដឹងថាលោកក៏មានចំណែកក្នុងការរើសគ្រូបង្វឹកថ្មីដើម្បីបន្តតំណែងពីលោកផងដែរ។

យោងតាមការចុះផ្សាយរបស់កាសែត LeParisien បានឱ្យដឹងថា Man UTD កំពុងទាក់ទងជាសម្ងាត់ជាមួយលោក Pochettino ហើយក្លិបហាក់ចង់បានគ្រូបង្វឹករូបនេះមកដឹកនាំនៅទឹកដី OldTrafford ខ្លាំងមែនទែន, ប៉ុន្តែសម្រាប់ការយល់ឃើញរបស់លោក Rangnickវិញគឺលោកពេញចិត្តនឹងឱ្យលោក Ten Hagមកដឹកនាំបន្តពីលោកខ្លាំងជាង៕

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...