ចុម! ភ្ញាក់ផ្អើលក្រោយ CR7 ឬ M10 មិនបានជាប់នៅក្នុងតំណែងកំពូលនៃខ្សែប្រយុទ្ធដែលគ្រោះថ្នាក់បំផុត១០រូបប្រចាំសតវត្សន៍ទី២១ - TrueID

ចុម! ភ្ញាក់ផ្អើលក្រោយ CR7 ឬ M10 មិនបានជាប់នៅក្នុងតំណែងកំពូលនៃខ្សែប្រយុទ្ធដែលគ្រោះថ្នាក់បំផុត១០រូបប្រចាំសតវត្សន៍ទី២១

December 25, 2021

បរទេស៖Lionel Messi និង CristianoRonaldo ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធឆ្នើមជាងគេបំផុត ២ រូបនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់, ខណៈពួកគេបើបូកបញ្ចូលគ្នាទៅគឺធ្លាប់ឈ្នះពានBallon d’Or សរុបរហូតដល់ទៅ១២ សម័យឯណោះ,ហើយកំណត់ត្រាបែបនេះគឺនឹងមានងាយមានកីឡាករផ្សេងណាអាចបំបែកបានឡើយ។

ជាការពិតណាស់Messi និង Ronaldoពួកគេម្នាក់ៗគឺមានគ្រាប់បាល់សរុបសុទ្ធតែច្រើនជាង៧០០ គ្រាប់ទៅហើយ,ប៉ុន្តែបើតាមរបាយការណ៍របស់ Transfermarket បានបង្ហាញថា, នៅក្នុងសតវត្សន៍ទី ២១ នេះ Messiបានត្រឹមឈរចំណាត់ថ្នាក់ទី២ និង Ronaldo បានត្រឹមឈរចំណាត់ថ្នាក់ទី៣ ប៉ុណ្ណោះក្នុងនាមខ្សែប្រយុទ្ធដែលគ្រោះថ្នាក់បំផុត។

ខណៈអ្នកដែលឈរនៅតំណែងទី១ បានទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Borussia Dortmund គឺកីឡាករ Erling Haaland ដោយរូបគេមានស្ថិតិស៊ុតបញ្ចូលទីសរុបចំនួន០.៩៨ គ្រាប់ក្នុងមួយប្រកួត។

ខាងក្រោមនេះជាបញ្ជីឈ្មោះនៃខ្សែប្រយុទ្ធទាំង១០ រូបដែលគ្រោះថ្នាក់បំផុតប្រចាំសតវត្សន៍ទី ២១ (ដកស្រង់ចេញពី Transfermarket)៖

1) Erling Haaland (៨២ គ្រាប់) -ស្ថិតិ ០.៩៨ ក្នុងមួយប្រកួត

2) Lionel Messi (៧៥៥ គ្រាប់) - ស្ថិតិ ០.៨០ ក្នុងមួយប្រកួត

3) Cristiano Ronaldo (៧៩០ គ្រាប់) - ស្ថិតិ ០.៧៥ ក្នុងមួយប្រកួត

4) Robert Lewandowski (៤៨៦ គ្រាប់) - ស្ថិតិ ០.៧៤ ក្នុងមួយប្រកួត

5) Harry Kane (២៦៩ គ្រាប់) - ស្ថិតិ ០.៦៤ ក្នុងមួយប្រកួត

6) Luis Suarez (៣៦៨ គ្រាប់) - ស្ថិតិ ០.៦២ ក្នុងមួយប្រកួត

7) Kylian Mbappe (១៨៤ គ្រាប់) - ស្ថិតិ ០.៦២ ក្នុងមួយប្រកួត

8) Neymar (២៦៣ គ្រាប់) - ស្ថិតិ ០.៦២ ក្នុងមួយប្រកួត

9) Zlatan Ibrahimovic (៤៤៧ គ្រាប់) - ស្ថិតិ ០.៦០ ក្នុងមួយប្រកួត

10) Ruud van Nistelrooy (២៧០ គ្រាប់) - ស្ថិតិ ០.៦០ ក្នុងមួយប្រកួត 

ប្រភព៖​ 90min

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...