បរទេស៖ នាយប់ថ្ងៃ អាទិត្យ ទី ១៦ ម្សិលមិញ ក្រុម Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅក្នុងការប្រកួតសប្តាហ៍ទី ៩ នៃក្របខណ្ឌ La Liga។
ជាការពិតណាស់ ជំនួបនៃក្លិបយក្សទាំង ២ ពិតជាសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ R.Madrid ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Barcelona ក្នុងលទ្ធផល ៣-១។
ក្នុងនោះ ៣ គ្រាប់របស់ក្រុម អធិរាជស គឺរកបានដោយ Karim Benzema នៅនាទីទី ១២, មួយគ្រាប់ទៀតរកបានដោយ Federico Valverde នៅនាទីទី ៣៥ និងគ្រាប់ចុងក្រោយរកបានដោយ Rodrygo នៅនាទីទី ៩០+១ (P), ចំណែកមួយគ្រាប់របស់ Barca គឺរកបានដោយ Ferran Torres នៅនាទីទី ៨៣។
គួរបញ្ជាក់ថា R.Madrid ពេលនេះបានហក់ឡើងមកឈរកំពូលតារាងនៃក្របខណ្ឌ La Liga វិញហើយ ក្រោយឆ្លងកាត់ ៩ ប្រកួតពួកគេឈ្នះ ៨ និង ស្មើ ១ មាន ២៥ ពិន្ទុ, ដោយឡែក Barca វិញពេលនេះបានធ្លាក់មកឈរនៅលេខរៀងទី ២ វិញ ក្រោយឆ្លងកាត់ ៩ ប្រកួតដូចគ្នា ពួកគេឈ្នះ ៧ ស្មើ ១ និង ចាញ់ ១ មាន ២២ ពិន្ទុក្នុងដៃ៕
សូមទស្សនាវីដេអូខាងក្រោម៖