ហ៊ានដូរអត់? ឲ្យ De Jong ទៅបាន ប៉ុន្តែ Man City ត្រូវប្រគល់តារាឆ្នើមរបស់ខ្លួនរូបនេះ មកឲ្យ Barca ជាថ្នូរដោះដូរ - TrueID

ហ៊ានដូរអត់? ឲ្យ De Jong ទៅបាន ប៉ុន្តែ Man City ត្រូវប្រគល់តារាឆ្នើមរបស់ខ្លួនរូបនេះ មកឲ្យ Barca ជាថ្នូរដោះដូរ

May 7, 2022

បរទេស៖ ក្លិបអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលលទ្ធភាព​ក្នុងការផ្ទេរយកខ្សែបម្រើ Bernardo Silva របស់ក្លិបមេឃខៀវ Manchester City ហើយអាចនឹងផ្តល់កិច្ចព្រមព្រៀងដោះដូរមួយពាក់ព័ន្ធជាមួយនឹងខ្សែបម្រើ Frenkie de Jong

ខ្សែបម្រើសញ្ជាតិព័រទុយកាល់ខាងលើ បានទាក់ទាញការចាប់អារម្មណ៍ពី Barca កាលពីរដូវក្តៅមុន មុនពេលដែលគេ សម្រេចចិត្តជ្រើសរើសស្នាក់នៅកីឡដ្ឋាន Etihad បន្ត ខណៈរដូវកាលនេះ​គេ​ស៊ុត​បញ្ចូល​ទី​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង។

ក្លិបយក្សតំបន់កាតាឡានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Silva ហើយស្របពេលដែលពួកគេមានភាពយ៉ាប់យ៉ឺនផ្នែកហិរញ្ញវត្ថុនោះ ពួកគេអាចនឹងផ្តល់ខ្សែបម្រើកណ្តាល de Jong ជាថ្នូរដោះដូរ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ​​Mundo Deportivo ។

កិច្ចព្រមព្រៀងនេះអាចដំណើរការប្រកបដោយសក្តានុពល ក៏ព្រោះតែលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ Man City ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព de Jong ។តាមពិតទៅ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះចង់ចុះហត្ថលេខាយក de Jong ពី Ajax កាលពីបីឆ្នាំមុន ប៉ុន្តែក្លឹបត្រូវបានក្លិប Barcelona ថ្ពក់យកបានមុន។

គួរបញ្ជាក់ដែរថា Barcelona បានដាក់តម្លៃខ្លួន ៥៨លានផោន លើ de Jong ខណៈក្រុមក្បែរខាងរបស់ Man City ក្លិបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍ខ្លាំងទៅលើជម្រើសជាតិហូឡង់រូបនេះផងដែរ៕

ប្រភព៖​ AF

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...