នឹងស្មានមិនដល់ទេ! អតីតមិត្តរួមក្រុម Benzema រូបនេះអត់ចូលរួមត្រេកអរ ពេលគាត់ឈ្នះ Ballon d’Or - TrueID

នឹងស្មានមិនដល់ទេ! អតីតមិត្តរួមក្រុម Benzema រូបនេះអត់ចូលរួមត្រេកអរ ពេលគាត់ឈ្នះ Ballon d’Or

November 14, 2022

បរទេស៖ ម្ចាស់ពាន Ballon d’Or ២០២២ កីឡាករ Karim Benzema បានបង្ហើបប្រាប់ថា អតីតមិត្តរួមក្រុមកីឡាករ Cristiano Ronaldo មិនបានអបអរសាទរគាត់ពេលឈ្នះពាននេះទេ។

Benzema and Ronaldo
Benzema and Ronaldo

ជាការពិតណាស់ Benzema បានឈ្នះ Ballon d’Or ជាលើកដំបូកក្នុងអាជីពបាល់ទាត់របស់គាត់ក្នុងវ័យ ៣៤ឆ្នាំ កាលពីខែមុននេះ ដោយគាត់បានជួយ Real Madrid ឈ្នះ ពានUCL និងរកគ្រាប់បាល់បាន ៤៤ គ្រាប់ ក្នុង ៤៦ ប្រកួតកាលពីរដូវកាលមុន។

Benzema Ballon d'Or
Benzema Ballon d'Or

ជាក់ស្តែងសូម្បីតែ អតីតគ្រូបង្វឹកលោក Zinedine Zidane ក៏សរសើរគេជាខ្សែប្រយុទ្ធល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់បារាំងដែរ។ ប៉ុន្តែនៅពេលគេសួរទាក់ទងនឹង Ronaldo វិញ ដែលជាមិត្តរួមក្រុមគេនៅ Real Madrid អស់រយៈពេល៩ឆ្នាំនោះ បែរជា Benzema ឆ្លើយប្រាប់ក្នុងកម្មវិធីពេលប្រគល់ពានរង្វាន់រថា “ទេ គាត់មិនទាន់អបអរដល់រូបខ្ញុំទេ”។

Benzema and Zidane
Benzema and Zidane

ហើយយើងសង្កេតឃើញថា Ballon d’Or បញ្ចប់ទៅ ១ខែជាងហើយ ប៉ុន្តែខ្សែប្រយុទ្ធ Man Utd រូបនេះមិនទាន់ជូនពរអ្វីដល់ Benzema នោះទេ៕

Benzema and Ronaldo Man Utd
Benzema and Ronaldo Man Utd

ប្រភព៖​ All Football

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...