ឃើញគ្រូ Ten Hag មិនសូវដាក់ឲ្យលេង West Ham ចង់សុំខ្ចីជើងកីឡាករ Man UTD រូបនេះមករួមក្រុម - TrueID

ឃើញគ្រូ Ten Hag មិនសូវដាក់ឲ្យលេង West Ham ចង់សុំខ្ចីជើងកីឡាករ Man UTD រូបនេះមករួមក្រុម

January 18, 2023

អង់គ្លេស៖ ក្លិប West Ham United ត្រូវបានគេរាយការណ៍ថា កំពុងតែបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់សំណើមកកាន់ Manchester United ក្នុងការនាំយក Harry Maguire មករួមក្រុមក្នុងលក្ខខណ្ឌខ្ចីជើង។

  កីឡាករ Harry Maguire
កីឡាករ Harry Maguire

ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយព្រោងព្រាធ ថា Man UTD កំពុងតែមានគម្រោងក្នុងការលក់ Maguire ចេញក្រោយចប់រដូវកាលនេះ បន្ទាប់ពីរូបគេបាត់បង់នូវកៅអីជម្រើសដំបូងចាប់តាំងពីការមកដល់របស់ Lisandro Martinez ដោយ ភាគច្រើនគេស្ថិតនៅកៅអីបម្រុង និង អាចចូលលេងបានលុះត្រាតែខ្សែការពារផ្សេងៗមានបញ្ហារបួស ឬ ចុងៗម៉ោងនៃការប្រកួត។

ក្នុងនោះបើយោងទៅតាមការចុះផ្សាយពីរបាយការណ៍មួយចំនួនបានលើកឡើងថា Man UTD នឹងអនុញ្ញាតឲ្យ Maguire ចាកចេញនៅក្នុងខែមករានេះ ខណៈ West Ham កំពុងតែចាប់អារម្មណ៍ ប៉ុន្តែ ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលប៉ុណ្ណោះ៕

  កីឡាករ Harry Maguire
កីឡាករ Harry Maguire

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...