គិតចឹងអត់? លោក Franco Baresi ថាក្រុមជម្រើសជាតិមួយនេះគ្មានគីឡូឈ្នះ World Cup ទេ - TrueID

គិតចឹងអត់? លោក Franco Baresi ថាក្រុមជម្រើសជាតិមួយនេះគ្មានគីឡូឈ្នះ World Cup ទេ

September 29, 2021

អ៊ីតាលី៖ អតីតកីឡាករជម្រើសជាតិអ៊ីតាលីលោក Franco Baresi បាននិយាយថា ក្រុមជម្រើសជាតិប្រេស៊ីលមិនគួរឲ្យខ្លាចដូចមុនទេហើយលោកគិតថាក្រុមនេះនឹងមិនអាចឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅឯប្រទេសកាតានោះឡើយ។

ក្រុមជម្រើសជាតិប្រេស៊ីល
ក្រុមជម្រើសជាតិប្រេស៊ីល

ប្រេស៊ីល ត្រូវបានគេស្គាល់ថាជាក្រុមមួយដ៏ខ្លាំងពេលនិយាយពីពានបាល់ទាត់ពិភពលោកព្រោះក្រុមនេះធ្លាប់ឈ្នះពាន FIFA World Cup ដល់ទៅ៥ដងច្រើនជាងក្រុមជម្រើសជាតិដទៃដោយធ្លាប់ឈ្នះនៅឆ្នាំ ១៩៥៨, ១៩៦២, ១៩៧០,១៩៩៤ និងឆ្នាំ២០០២។

ពានរង្វាន់បាល់ទាត់ពិភពលោក
ពានរង្វាន់បាល់ទាត់ពិភពលោក

ប៉ុន្តែឥលូវនេះលោក Baresi បែរជាមើលឃើញថា ប្រេស៊ីល មានភាពលំបាកក្នុងការប្រជែងជាមួយក្រុមជម្រើសជាតិដទៃដូចជាបារាំង និងអ៊ីតាលី ជាដើម ដោយលោកគិតថា ក្រុមជម្រើសជាតិអ៊ីតាលី , បារាំង, អាហ្សង់ទីន និងអាល្លឺម៉ង់ គឺជាក្រុមដែលអាចនឹងលើកពានបាល់ទាត់ពិភពលោក។

ក្រុមជម្រើសជាតិប្រេស៊ីល
ក្រុមជម្រើសជាតិប្រេស៊ីល

លោកបានថ្លែងប្រាប់ O Globo ថា៖

លោក Franco Baresi
លោក Franco Baresi

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិប្រេស៊ីល បានខកខានឱកាសលើកពាន Copa America ឆ្នាំ២០២១ បន្ទាប់ពីចាញ់អាហ្សង់ទីន ១ទល់នឹង០ នៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែក្រុមនេះបានឈ្នះមេដាយមាស បាល់ទាត់ផ្នែកបុរស នៅព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូឆ្នាំ២០២០៕

ក្រុមជម្រើសជាតិប្រេស៊ីល
ក្រុមជម្រើសជាតិប្រេស៊ីល

ប្រភព៖​ caughtoffside

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...