បរទេស៖ នៅក្នុងកិច្ចចរចា Chelsea បានផ្តល់ជូនលក្ខខណ្ឌ ដោយហ៊ានឱ្យប្រាក់ពលកម្មចំនួន ៨.៥លានផោន ឬប្រមាណជា (១០ លានដុល្លាអាមេរិក) ក្នុងមួយឆ្នាំ ក្នុងការល្បួងKalidou Koulibaly ខ្សែការពាររបស់ Napoli ផ្ទេរមកកាន់ទឹកដី Stamford Bridge, នេះបើតាមរបាយការណ៍របស់កាសែតនៅបរទេស។
ជាការពិតណាស់ Chelsea នាពេលនេះកំពុងត្រូវការខ្សែការពារកណ្តាលជាចាំបាច់ដើម្បីយកមកជំនួសតំណែងរបស់ Antonio Rudiger ដែលចាកចេញទៅ Real Madrid និង AndreaChristiansen ដែលរៀបនឹងចាកចេញនៅរដូវក្តៅនេះដូចគ្នា, ខណៈបច្ចុប្បន្ន Jules Kounde ខ្សែការពាររបស់Sevilla និង Koulibaly គឺជាគោលដៅចម្បងមួយ ដែលក្រុមតោខៀវចង់បានបំផុត។
យោងតាមការចុះផ្សាយរបស់កាសែត Gazzettadello Sport បានឱ្យដឹងថា Chelsea ពេលនេះកំពុងចាប់អារម្មណ៍លើ Koulibaly ខ្លាំងមែនទែន ហើយថ្មីៗនេះពួកគេគ្រោងនាំយកខ្សែការពារសញ្ជាតិ សេណេហ្គាល់ខាងលើដោយផ្តល់ជូនប្រាក់ពលកម្មលើសបច្ចុប្បន្នចំនួន ៦៥ ពាន់ផោន ឬប្រមាណជា (៨ ម៉ឺនដុល្លារអាមេរិក)ពោលគឺចំនួន ១៦៥ ពាន់ផោន ឬប្រមាណជា(២០ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍៕
ប្រភព៖ Sportsmole