បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានបើកទ្វាសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ បារាំង Kylian Mbappe ក្នុងការផ្លាស់ទៅចូលរួមជាមួយនឹងក្រុម Liverpool របស់ Premier League, នេះបើតាមការចុះផ្សាយរបស់កាសែត SportBIBLE។
ដោយឡែកយោងតាមការចុះផ្សាយរបស់កាសែត The Athletic បានឱ្យដឹងថា ក្លិបយក្សរបស់ បារាំង គឺចង់បិទផ្លូវឱ្យ Mbappe ផ្លាស់ទៅ Real Madrid នោះទេ។ ទោះបីជាយ៉ាក៏ដោយ ពួកគេនឹងអនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំចាកចេញ ប្រសិនបើក្លិបហង្សក្រហមចង់បាន។
ជាមួយគ្នានោះលោក Angelo Henrique ដែលជានាយកផ្នែកបច្ចេកទេសរបស់ PSG ក៏បានអះអាងផងដែរថា កាលពីខែ សីហា ឆ្នាំ ២០២២ កន្លងទៅ Liverpool គឺអាចមានឱកាសផ្ទេរយក Mbappe ទៅរួមក្រុម ប្រសិនបើពួកគេហ៊ានចាយលុយទិញក្នុងតម្លៃ ៤០០ លានអឺរ៉ូ ឬប្រមាណជា (៤៣២ លានដុល្លារអាមេរិក)៕
ប្រភព៖ Sportskeeda