អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះសារអរគុណដល់អ្នកគាំទ្រនិងមិត្តរួមក្រុម បន្ទាប់ពីរូបគេបានឈ្នះពានកីឡាករល្អបំផុតប្រចាំខែ មេសា ពីក្លិប Manchester United ។
តាំងពីផ្ទេរពី Juventus មកកាន់ទឹកដី Old Trafford កាលរដូវក្ដៅឆ្នាមុនគឺ Ronaldo បានឈ្នះពាននេះជាលើកទី៤មកហើយ ខណៈដែលកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានស៊ុតបញ្ចូលទីសរុប២៤គ្រាប់នៅរដូវកាលនេះ។
ដោយឡែក Ronaldo បានបង្ហោះសារក្នុងគណនី Instagram ថា៖
គួរបញ្ជាក់ផងដែរថា នៅក្នុងខែមេសាកន្លងទៅ គឺ Ronaldo បានស៊ុតបញ្ចូលទី៣គ្រាប់ទល់នឹង Norwich City, ១គ្រាប់ទល់នឹង Arsenal ,១គ្រាប់ទល់នឹង Chelsea ជាដើម៕
ប្រភព៖ sportskeeda