គិតចឹងអត់! ជើងចាស់ Silvestre ជឿជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងអាចបំបាក់ Haaland ហើយឈ្នះស្បែកជើងមាសនៅរដូវកាលថ្មីនេះ - TrueID

គិតចឹងអត់! ជើងចាស់ Silvestre ជឿជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងអាចបំបាក់ Haaland ហើយឈ្នះស្បែកជើងមាសនៅរដូវកាលថ្មីនេះ

June 17, 2022

បរទេស៖ អតីតខ្សែការពាររបស់ Manchester United ចន្លោះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៨ លោក Mikael Silvestre នៅតែជឿជាក់ថា Cristiano Ronaldo នឹងអាចឈ្នះស្បែកជើងមាសនៅរដូវកាលថ្មីនេះ, ទោះនៅក្របខណ្ឌ PremierLeague បច្ចុប្បន្នមានវត្តមាន Erling Haaland ក៏ដោយ។

Erling Haaland
Erling Haaland

ជាការពិតណាស់ Ronaldo ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំនៅតែធ្វើបានល្អ ទោះរដូវកាលមុន Man UTDហាក់ជួបបញ្ហាជាមួយទម្រង់លេងខ្លះៗក៏ដោយ,ក្នុងនោះរូបគេឈរចំណាត់ថ្នាក់ទី ៣ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជើងនៅ EPL ពោលគឺមានចំនួន ១៨ គ្រាប់, ចំណែក Mohamed Salah និង Son Heung-min ឈរនៅចំណាក់ថ្នាក់ទី១ មាន ២៣គ្រាប់ស្មើគ្នា។

Cristiano Ronaldo
Cristiano Ronaldo

យ៉ាងណាមិញ សម្រាប់រដូវកាលថ្មីនេះ Ronaldoនឹងត្រូវជួបគូប្រជែងថ្មីម្នាក់ទៀត បន្ទាប់ពីក្រុមManchester City ចុះកុងត្រាយកបានខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងErling Haaland ពីក្រុម Borussia Dortmund, ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក  Mikael Silvestre នៅតែមើលឃើញពីសក្តានុពលរបស់ CR7 ថានឹងអាចប្រជែងឈ្នះស្បែកជើងមាសបាន។

លោក Mikael Silvestre
លោក Mikael Silvestre

ដកស្រង់ពាក្យសម្តីដើម, លោក MikaelSilvestre បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...