ទើប​តែ​​ប្រកួត​មិត្តភាព​សោះ! Alexander-Arnold រង​របួស​ ហើយសង្ស័យត្រូវ​​ដកចេញពីប្រកួត Euro - TrueID

ទើប​តែ​​ប្រកួត​មិត្តភាព​សោះ! Alexander-Arnold រង​របួស​ ហើយសង្ស័យត្រូវ​​ដកចេញពីប្រកួត Euro

June 3, 2021

អឺរ៉ុប៖ ខ្សែការពារអង់គ្លេស Trent Alexander-Arnold បាន​រងបួសភ្លៅ នៅ​ក្នុង​ប្រកួតជម្រើសជាតិអង់គ្លេសតទល់​ជម្រើស​ជាតិអូទ្រីស ក្របខ័ណ្ឌប្រកួតមិត្តភាពកាលពីម្សិលមិញក្នុង​លទ្ធផល ១-០។

សកម្មភាពក្នុងពេលប្រកួត
សកម្មភាពក្នុងពេលប្រកួត

នៅ​ចុង​ម៉ោង​ក្នុង​ការ​ប្រកួតខាង​លើ Arnold បាន​ធ្វើ​ឈូសបាល់ចេញពីកីឡាកររបស់អូទ្រីស តែ​ជា​លទ្ធផលកីឡាករ​នេះក៏ទទួលរងបួសភ្លៅ និងសុំឈប់ពីការ​ប្រកួតភ្លាមៗ។

ក្រោយប្រកួតចប់ Arnold ត្រូវបានខាង​ក្រុមរបស់​ខ្លួនយកទៅពិនិត្យរបួស និង​ចេញលទ្ធផលនៅ​ក្នុង​ថ្ងៃ​នេះ ឬក៏ថ្ងៃ​ស្អែក។ ​នេះបើ​យោងតាមការបញ្ជាក់របស់លោក​ Gareth Southgate គ្រូ​បង្វឹកក្រុមជម្រើសជាតិអង់គ្លេស។

សកម្មភាពក្នុងពេលប្រកួត
សកម្មភាពក្នុងពេលប្រកួត

យ៉ាងណាក៏ដោយគ្រូ​បង្វឹករូប​នេះក៏បាន​សម្ថែងនូវការភ័យ​ព្រួយសុខភាព Arnold ដែលអាច​នាំឲ្យដកចេញពី​ការ​ប្រកួត Euro 2020 ខាង​មុខ៕

ប្រភព៖​ The Athletic

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...