ទីបំផុត! រកឃើញហើយសមាសភាពកីឡាករ ៣ នាក់ចុងក្រោយ ដែលត្រូវឡើងមកប្រជែងពាន FIFA Best Men's Player ២០២២ - TrueID

ទីបំផុត! រកឃើញហើយសមាសភាពកីឡាករ ៣ នាក់ចុងក្រោយ ដែលត្រូវឡើងមកប្រជែងពាន FIFA Best Men's Player ២០២២

February 13, 2023

បរទេស៖ សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ FIFA បានប្រកាសពីសមាសភាពកីឡាករ ៣ នាក់ចុងក្រោយ ដើម្បីចូលរួមប្រជែងពានកីឡាករបាលទាត់បុរសឆ្នើមបំផុតប្រចាំឆ្នាំ ២០២២ (FIFA Best Men's Player ២០២២)។

បេក្ខភាពទាំង ១៤ នាក់ ដែលប្រកាសនៅដំណាក់កាលដំបូង
បេក្ខភាពទាំង ១៤ នាក់ ដែលប្រកាសនៅដំណាក់កាលដំបូង

ខណៈសមាសភាពកីឡាករ ៣ នាក់ចុងក្រោយនេះ រួមមានខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid និងក្រុមជម្រើសជាតិ បារាំង, Lionel Messi របស់ក្រុម Paris Saint-Germain និងជម្រើសជាតិ អាហ្សង់ទីន និង Kylian Mbappe របស់ PSG និងក្រុមជម្រើសជាតិ បារាំង។

បេក្ខភាព ៣ នាក់ចុងក្រោយ
បេក្ខភាព ៣ នាក់ចុងក្រោយ

គួរបញ្ជាក់ថា សម្រាប់អ្នកឈ្នះផ្លូវការ FIFA នឹងប្រកាសនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ ដែលរៀបចំឡើងនៅក្នុងទីក្រុង ប៉ារីស នៃប្រទេស បារាំង។

ប្រភព៖​ FIFA

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...