បរទេស៖ សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ FIFA បានប្រកាសពីសមាសភាពកីឡាករ ៣ នាក់ចុងក្រោយ ដើម្បីចូលរួមប្រជែងពានកីឡាករបាលទាត់បុរសឆ្នើមបំផុតប្រចាំឆ្នាំ ២០២២ (FIFA Best Men's Player ២០២២)។
ខណៈសមាសភាពកីឡាករ ៣ នាក់ចុងក្រោយនេះ រួមមានខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid និងក្រុមជម្រើសជាតិ បារាំង, Lionel Messi របស់ក្រុម Paris Saint-Germain និងជម្រើសជាតិ អាហ្សង់ទីន និង Kylian Mbappe របស់ PSG និងក្រុមជម្រើសជាតិ បារាំង។
គួរបញ្ជាក់ថា សម្រាប់អ្នកឈ្នះផ្លូវការ FIFA នឹងប្រកាសនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ ដែលរៀបចំឡើងនៅក្នុងទីក្រុង ប៉ារីស នៃប្រទេស បារាំង។
ប្រភព៖ FIFA