បរទេស៖ Cristiano Ronaldoបានចំណាយពេលថ្ងៃដំបូងរបស់ខ្លួនដើម្បីចូលរួមហ្វឹកហាត់នៅក្នុងជុំរុំ Carrington របស់ក្រុម Manchester United, បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់រូបនេះ ផ្ទេរចេញពីក្រុម Juventusមកកាន់ទឹកដី Old Trafford នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូររដូវក្តៅដែលទើបនឹងបិទបញ្ចប់ថ្មីៗនេះ។
Ronaldo ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកកាន់ទីក្រុងManchester មុនពេលកំណត់, ខណៈរូបគេកំពុងតែបំពេញភារកិច្ចលេងឱ្យក្រុមជម្រើសជាតិព័រទុយកាល់ នៅក្នុងវគ្គជម្រុះព្រឹត្តិការណ៍ World Cup ប៉ុន្តែក្រោយពេលគាត់ទទួលបានកាត់លឿង ២ ប្រកួតជាប់គ្នាៗ ទើបគាត់ត្រូវបានជាប់បម្រាមហើយមិនអាចចូលលេងឱ្យក្រុម បញ្ចខែលសម្រាប់ ១ប្រកួតចុងក្រោយដែលនៅសល់បានទេ។
ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល៥ ថ្ងៃ ក្រោយមកដល់ប្រទេស អង់គ្លេស, ប៉ុន្តែនៅទីបំផុត Ronaldo បានបំពេញបែបបទរួចរាល់អស់ហើយ ស្របពេលនៅថ្ងៃ អង្គារ៍ ម្សិលមិញគាត់បានមកជួបជាមួយអ្នកចាត់ការលោកOle Gunnar Solskjaer និងមិត្តរួមក្រុមថ្មីៗជាលើកដំបូងផងដែរ៕
Look who's arrived at Carrington! 😍 @Cristiano 🤝 Ole #MUFC
— Manchester United (@ManUtd) September 7, 2021
សូមទស្សនាវីដេអូខាងក្រោម៖