មិនគួរឲ្យជឿ! Messi យប់មិញបានលើកបន្តក់ឲ្យយ៉ាងស្អាត តែមួយស្មើជាមួយអ្នកចាំទី Mbappe បែរជាស៊ុតបា»_ញ់ចាបទៅវិញ(មានវីដេអូ) - TrueID

មិនគួរឲ្យជឿ! Messi យប់មិញបានលើកបន្តក់ឲ្យយ៉ាងស្អាត តែមួយស្មើជាមួយអ្នកចាំទី Mbappe បែរជាស៊ុតបា»_ញ់ចាបទៅវិញ(មានវីដេអូ)

January 16, 2023

បរទេស៖ នៅក្នុងការប្រកួតនៃក្របខណ្ឌ Ligue 1 យប់មិញក្រុម Paris Saint-Germain ស្ទើតែមានឱកាសរកគ្រាប់បាល់តាមស្មើក្រុម Rennes ទៅហើយ បន្ទាប់ពី Kylian Mbappe មានឱកាសបាល់ដាច់ ១ ទល់នឹង ១ ជាមួយអ្នកចាំទី ប៉ុន្តែចុងក្រោយរូបគេបែជាស៊ុតប៉ោងឡើងទៅខាងលើទៅវិញ។

Kylian Mbappe
Kylian Mbappe

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ១៩ នៃក្របខណ្ឌ Ligue 1 កាលពីយប់មិញ ក្រុមភ្ញៀវ Paris Saint-Germain បានរងបរាជ័យក្រោមថ្វីជើងក្រុម Rennes ក្នុងលទ្ធផល ១ ទល់នឹង ០ ដែលមួយគ្រាប់នោះគឺរកបានដោយកីឡាករ Hamari Traore នៅនាទីទី ៦៥។

Kylian Mbappe
Kylian Mbappe

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ PSG ក៏ស្ទើរតែមានឱកាសរកគ្រាប់បាល់តាមស្មើមកវិញដែរ បន្ទាប់ពី Kylian Mbappe មានឱកាសនៅមុខទីរបស់ក្រុម Rennes នៅវគ្គទី ២ ក្រោយការបញ្ជូនយ៉ាងស្អាតដោយ Lionel Messi ប៉ុន្តែចុងក្រោយរូបគេបែជាស៊ុតបាញ់ចាបទៅវិញ។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Mbappe ខកខានការស៊ុតបញ្ចូលទី
វីដេអូហាយឡាយ

ដៃគូរសហការ One Football

ទាក់ទងជាមួយ:
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...