បរទេស៖ អ្នកចាត់ការលោក Erik ten Hag កំពុងរៀបចំលក់កីឡាករ Manchester United ចំនួន ៦ នាក់ក្រោយដាច់រដូវកាលនេះ ហើយក្នុងនោះក៏មានឈ្មោះ Harry Maguire និង Anthony Martial ផងដែរ នេះបើតាមសេចក្តីរាយការណ៍នៅបរទេស។
Man UTD បានពង្រឹងនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាជាមួយនឹងការមកដល់របស់ Wout Weghorst និង Marcel Sabitzer ដែលបានខ្ចីជើងពី Bayern Munich នៅថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាកររដូវរងារ។
យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mirror បានឱ្យដឹងថា លោក Ten Hag បានប្រាប់ថ្នាក់លើរបស់ Man Utd កាលពីឆ្នាំមុន ថាគាត់ត្រូវការនាំចូលកីឡាករថ្មីចំនួន ៣ នាក់នៅទីផ្សារដោះដូររដូវក្តៅខាងមុខ។
តាមប្រភពដដែលបានអះអាងថា Maguire, Martial, Scott McTominay, Donny van de Beek, Eric Bailly និង Alex Telles ទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Old Trafford លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍តែម្តង៕
ប្រភព៖ Metro