អង់គ្លេស៖ អតីតលោកគ្រូបង្វឹករបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur គឺលោក Jose Mourinho ដែលមកធ្វើជាអ្នកវិភាគបាល់ទាត់នៅព្រឹត្តិការណ៍ Euro បាននិយាយថា ខ្សែប្រយុទ្ធ Harry Kane នឹងក្លាយជាកីឡាករម្នាក់ដែលឆ្នើមជាងគេនិងស្រេកឃ្លានចង់បានពានជាងគេនៅជម្រើសជាតិអង់គ្លេស។
លោកគ្រូថែមទាំងបាននិយាយទៀតថាភាពខ្សត់ពានរបស់ក្លិប Spurs នឹងក្លាយជាកត្តាចម្បងជំរុញឲ្យ ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងដឹកនាំក្រុមប្រកួតឲ្យកាន់តែស្វិតស្វាញដើម្បីដណ្ដើមពាន Euro ជូនជាតិ។
Kane នៅមិនទាន់បានឈ្នះពានរង្វាន់អ្វីជាមួយក្លិប Spurs នោះឡើយបើទោះជាឡើងមកលេងនៅឈុតធំតាំងពីឆ្នាំ២០០៩ក្ដី ខណៈដែលព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថាគេនឹងចាកចេញពីក្លិបប៉ុន្តែលោកគ្រូបង្វឹក Jose Mourinho គិតថា Harry Kane ជាតារាឆ្នើមម្នាក់ដែលមានចក្ខុវិស័យវែងឆ្ងាយ។
លោកគ្រូបានថ្លែងថា៖
គួរបញ្ជាក់ផងដែរថាមុនបើកឆាកប្រកួតជាមួយ ក្រូអាត នៅថ្ងៃទី១៣ មិថុនា ដែលជាការប្រកួត Euro 2020 ជាផ្លូវការគឺក្រុមជម្រើសជាតិអង់គ្លេសនៅសល់ការប្រកួតមិត្តភាពទល់នឹង រ៉ូម៉ាននី មួយទៀតនៅថ្ងៃទី៦ខែមិថុនា នេះ៕
ប្រភព៖ thesun