កប់ណាស់! ក្រោយជួយថៃលើកពាន Suzuki Cup, ឥលូវនេះ Messi ថៃ ជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិបយក្សនៅអាស៊ីមួយនេះហើយ - TrueID

កប់ណាស់! ក្រោយជួយថៃលើកពាន Suzuki Cup, ឥលូវនេះ Messi ថៃ ជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិបយក្សនៅអាស៊ីមួយនេះហើយ

January 7, 2022

អាស៊ី៖កាលពីល្ងាចថ្ងៃទី ៦ខែមករា, ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន បានធ្វើសេចក្តីរាយការណ៍ថា កីឡាករ Chanathip Songkrasin រហស្សនាម “Messi ថៃ”ជិតបញ្ចប់កិច្ចព្រមព្រៀងក្នុងការផ្ទេរទៅកាន់ក្លិបការពារតំណែងជើងឯក J-League1 (លីគកំពូលជប៉ុន) KawasakiFrontale ហើយ។

  កីឡាករ Chanathip Songkrasin
  កីឡាករ Chanathip Songkrasin

ជាការពិតណាស់Kawasaki Frontale គឺជាក្រុមខ្លាំងមួយប្រចាំលីគកំពូលជប៉ុន តួយ៉ាងពួកគេទើបតែបានឈ្នះជើងឯកលីគកំពូល២រដូវកាលជាប់គ្នាហើយទេ ពោលគឺនៅឆ្នាំ ២០២០ និង ២០២១។ ជាមួយគ្នានេះក្លិបបានសម្លឹងឃើញSongkrasinដែលជាកីឡាករឆ្នើមម្នាក់របស់ Sapporo និងជម្រើសជាតិថៃ ដើម្បីពង្រឹងសក្តានុពលរបស់ពួកគេក្នុងការការពារតំណែងជើងឯកជាបន្តទៀត។

កីឡាករក្រុម Kawasaki Frontale
កីឡាករក្រុម Kawasaki Frontale

គួរបញ្ជាក់ថាSongkrasin វ័យ២៨ ឆ្នាំបច្ចុប្បន្នកំពុងលេងឱ្យក្រុម Sapporo នៃលីគកំពូលជប៉ុនដូចគ្នា, យ៉ាងណាមិញរូបគេបានផ្លាស់ចេញពីក្រុម Muangthongមកចូលរួមជាមួយក្លិបនៃក្របខណ្ឌJ-League 1 តាំងពីឆ្នាំ២០១៧ មកម្ល៉េះ,ខណៈថ្មីៗខ្សែបម្រើកំពស់ ១.៥៨ ម៉ែត្រក៏ទើបជួយឱ្យក្រុមដំរឹកសឹកលើកពាន SuzukiCup ហើយដែរ៕

  កីឡាករ Chanathip Songkrasin
  កីឡាករ Chanathip Songkrasin

ប្រភព៖​ News.Fox-24

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...