បរទេស៖ កាលពីរាត្រីម្សិលមិញ ត្រូវនឹងថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះReal Madrid បានបើកទ្វាកីឡដ្ឋាន SantiagoBernabeu របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Espanyolនៅក្នុងការប្រកួតសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ LaLiga របស់ អេស្ប៉ាញ។
ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ R.Madrid ពិតជាធ្វើបានល្អមែនទែន ដោយអាចទទួលជ័យជម្នះទៅលើក្រុមភ្ញៀវEspanyol ៤-០, ក្នុងនោះ ៤គ្រាប់របស់ក្រុម អធិរាជស គឺរកបានដោយ Rodrygo ២គ្រាប់នៅនាទីទី ៣៣ និង ៤៣, Marcos Asensio មួយគ្រាប់នៅនាទីទី ៥៥ និង គ្រាប់ចុងក្រោយរកបានដោយ KarimBenzema នៅនាទីទី ៨១។
តាមរយៈជ័យជម្នះនេះបានធ្វើឱ្យ RealMadrid ក្លាយជាជើងឯកនៃពានរង្វាន់ La Liga ផ្លូវការហើយ ដ្បិតការប្រកួតនៅសល់ ៤ ប្រកួតទៀតក៏ដោយ ដោយ R.Madridមានពិន្ទុវ៉ាដាច់ក្រុមលេខ ២ Sevilla ដល់ទៅ ១៧ ពិន្ទុឯណោះ, គួរដឹងថា នេះគឺជាជ័យជម្នះលើកទី ៣៥ហើយនៅក្នុងប្រវត្តិរបស់ក្រុម អធិរាជស ដែលគ្រងជើងឯកពានរង្វាន់ La Liga៕
សូមទស្សនាវីដេអូខាងក្រោម៖