អឺរ៉ុប៖ លោក Joachim Low ហាក់មិនមានការព្រួយបារម្ភអ្វីឡើយចំពោះការចាប់ផ្តើមព្រឹត្តិការណ៍ Euro ២០២០ របស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ពុំសូវបានល្អ,ហើយលោកបានមានប្រសាសន៍ថា ក្រុមណាដែលឈ្នះការប្រកួតជាប់ៗគ្នា ២ ប្រកួតដំបូងគឺកម្រដំណើរការការប្រកួតដោយរលូនណាស់។
ជាការពិតណាស់ ការប្រកួតដំបូងក្រុមអាល្លឺម៉ង់ ត្រូវបានបរាជ័យក្រោមថ្វីជើងក្រុម បារាំង ប៉ុន្តែឈានមកដល់ការប្រកួតទី ២ពួកគេបានយកឈ្នះទៅលើក្រុម ព័រទុយហ្កាល់ កាលពីថ្ងៃ សៅរិ៍ កន្លងទៅ ក្នុងលទ្ធផល ៤ទល់នឹង ២។
ក្រុមរបស់លោក Low កំពុងតែព្យាយាមមែនទែន ដើម្បីកុំឱ្យដើរជាន់ដានចាស់ ដែលធ្លាក់ត្រឹមវគ្គចែកពូលនៅក្នុងព្រឹត្តិការណ៍World Cup ២០១៨, ហើយលោក Low មានអារម្មណ៍ថាក្រុមលោកកំពុងធ្វើបានល្អបន្ទាប់ពីឆ្លងកាត់ការប្រកួត ២ លើកកន្លងមក។
លោក Low បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Goal