អង់គ្លេស៖ ក្លិប Leeds United បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តបញ្ចប់តំណែងអ្នកចាត់ការទូទៅក្រុម លោក Jesse Marsch។
ជាការពិតណាស់ លោក Marsch បានចូលកាន់តំណែងក្រុម Leeds កាលពីរដូវកាលមុនជំនួសលោក Marcelo Bielsa និងបានជួយក្រុមឲ្យរក្សាបាននូវកៅអីលេងក្នុងពានរង្វាន់ Premier League ប៉ុន្តែ នារដូវកាលនេះ ក្រុមកំពុងតែដុនដាបខ្លាំងមែនទែនដោយបច្ចុប្បន្នឈរនៅលេខ១៧ និង មិនទាន់ស្គាល់រសជាតិឈ្នះចាប់តាំងពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំមុនមកម្លេះ។
ដូច្នេះហើយទើប Leeds បានសម្រេចចិត្តបណ្តេញលោក Marcsh និង ក្រុមការងាររបស់លោកចេញពីតំណែង ខណៈការប្រកាសតែងតាំងអ្នកចាត់ការទូទៅថ្មីនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភព៖ Metro