អត់ចង់លក់! កីឡាកររូបនេះ ត្រូវបានក្លិបចំនួន ៦តាមទិញជាហូរហែ តែត្រូវ Man UTD បដិសេធទាំងអស់ - TrueID

អត់ចង់លក់! កីឡាកររូបនេះ ត្រូវបានក្លិបចំនួន ៦តាមទិញជាហូរហែ តែត្រូវ Man UTD បដិសេធទាំងអស់

September 9, 2021

បរទេស៖ ថ្មីៗនេះកីឡាករ Jesse Lingard ហាក់បង្ហាញទម្រង់លេងជាមួយក្រុមជម្រើសជាតិ អង់គ្លេស បានល្អមែនទែន,តួយ៉ាងរូបគេបានស៊ុតបញ្ចូលទី ២ គ្រាប់នៅក្នុងការប្រកួតដែលក្រុម តោកំណាចទាំង ៣បានទទួលជ័យជម្នះទៅលើក្រុម អង់ដូរ៉ា ក្នុងលទ្ធផល ៤ ទល់នឹង ០។

  កីឡាករ Jesse Lingard
  កីឡាករ Jesse Lingard

យោងតាមរបាយការណ៍របស់ការសែត TheTimes បានឱ្យដឹងថា កីឡាករ Jesse Lingard គឺមិនបានយល់ព្រមចំពោះសំណើដែល Manchester United ចង់បន្តកុងត្រាថ្មីជូនរូបគេនោះទេ, ហើយស្របពេលជាមួយគ្នានេះ ក៏មានក្លិបនៅPremier League ចំនួន ៦ ផងដែរ ដែលចង់បានរូបគេកំលុងពេលរដូវក្តៅនេះ។

  កីឡាករ Jesse Lingard
  កីឡាករ Jesse Lingard

ជាការពិតណាស់ West Hamគឺជាក្រុមមួយ ដែលស្ថិតនៅក្នុងចំណោមក្រុមទាំង ៦ដែលត្រូវបាន Man UTD បដិសេធ,ក្នុងនោះខាងភាគីក្រុមបិសាចក្រហមធ្លាប់បានបញ្ជាក់ថា Lingard គឺមិនមែនសម្រាប់លក់នោះទេ។ ទន្ទឹមនឹងនេះ ក្រុម Everton បានបង្កើតការចាប់អារម្មណ៍ជាមួយក្រុម Aston Villa ចង់បានខ្សែបម្រើសញ្ជាតិ អង់គ្លេស រូបនេះខ្លាំងមែនទែន។ ចំណែកឯ LeicesterCity, Tottenham Hotspur ក៏លេចឮថាចង់បានរូបគេ រួមជាមួយនឹងក្លិបនៅ Premier League២ ផ្សេងទៀតដែរ៕

ប្រភព៖​ Sportbible

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...