ម្នាយអើយ! បង្ហាញខ្លួនថ្ងៃដំបូង Raphinha ស៊ុតមួយគ្រាប់ឡូយអស់ស្ទះ ជួយឱ្យ Barca លត់ Maimi ៦-០ ទាំងព្រឹក(មានវីដេអូ) - TrueID

ម្នាយអើយ! បង្ហាញខ្លួនថ្ងៃដំបូង Raphinha ស៊ុតមួយគ្រាប់ឡូយអស់ស្ទះ ជួយឱ្យ Barca លត់ Maimi ៦-០ ទាំងព្រឹក(មានវីដេអូ)

July 20, 2022

បរទេស៖ ពិតជាអស្ចារ្យខ្លាំងណាស់ ខ្សែប្រយុទ្ធចំណូលថ្មី Raphinha បង្ហាញខ្លួនថ្ងៃដំបូង ស៊ុតបញ្ចូលទី ១ គ្រាប់ ជួយឱ្យ Barcelona យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Inter Maimi នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ លើទឹកដី សហរដ្ឋអាមេរិកក្នុងលទ្ធផល៦ ទល់នឹង ០។

រូបភាព
រូបភាព

គួរបញ្ជាក់ថា ៦ គ្រាប់របស់ Barcelonaគឺរកបានដោយកីឡាករ ៦ រូបផ្សេងគ្នា ក្នុងនោះនៅវគ្គទី១ ពួកគេរកបាន ៣ គ្រាប់ ដែលគ្រាប់ទី ១ រកបានដោយខ្សែប្រយុទ្ធ EmerickAubameyang នៅនាទីទី ១៩, គ្រាប់ទី ២ រកបានដោយ Raphinhaនៅនាទីទី ២៥, គ្រាប់ទី ៣ រកបានដោយ AnsuFati នៅនាទីទី ៤១។

រូបភាព
រូបភាព

ចំណែកនៅវគ្គទី ២ ពួកគេរកបាន ៣ គ្រាប់បន្ថែមទៀតដែលគ្រាប់ទី ៤ រកបានដោយ Gavi នៅនាទីទី ៥៥,គ្រាប់ទី ៥ រកបានដោយ Memphis Depay នៅនាទីទី ៦៩និង គ្រាប់ចុងក្រោយដែលជាគ្រាប់ទី ៦ រកបានដោយ Ousmane Dembele នៅនាទីទី ៧០៕

រូបភាព
រូបភាព

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...