ច្រើនណាស់លោកអើយ! FIFA ប្រកាសជាផ្លូវការថាការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្ររវាង អាហ្សង់ទីន និង បារាំង មានអ្នកទស្សនាដល់ទៅ... - TrueID

ច្រើនណាស់លោកអើយ! FIFA ប្រកាសជាផ្លូវការថាការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្ររវាង អាហ្សង់ទីន និង បារាំង មានអ្នកទស្សនាដល់ទៅ...

January 20, 2023

អឺរ៉ុប៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានប្រកាសជាផ្លូវការថា មានមនុស្សចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បាល់ទាត់ពិភពលោកឆ្នាំ២០២២ រវាង អាហ្សង់ទីន និង បារាំង ដែលធ្វើឡើងនៅប្រទេសកាតា ដល់ទៅជិត ១.៥ពាន់លាននាក់ឯណោះ។

ការប្រកួតរវាង អាហ្សង់ទីន និង បារាំង
ការប្រកួតរវាង អាហ្សង់ទីន និង បារាំង

​កាលពីថ្ងៃទី១៨ខែធ្នូកន្លងទៅនេះ អាហ្សង់ទីន បានយកឈ្នះ បារាំង នៅវិញ្ញាសារបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ ទល់នឹង២ បន្ទាប់ពីលេងស្មើគ្នា ៣-៣ នៅម៉ោងប្រកួត ដែលធ្វើឲ្យក្រុមនេះបានលើកពាន បាល់ទាត់ពិភពលោកឆ្នាំ២០២២ តែម្ដង។​

ការប្រកួតរវាង អាហ្សង់ទីន និង បារាំង
ការប្រកួតរវាង អាហ្សង់ទីន និង បារាំង
អាហ្សង់ទី​ន ក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោកឆ្នាំ២០២២
អាហ្សង់ទី​ន ក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោកឆ្នាំ២០២២

ចំនួនអ្នកទស្សនា ១.៥ពាន់លាននាក់នេះគឺគិតតែលើអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ខណៈដែលអ្នកមកទស្សនាផ្ទាល់នៅកីឡដ្ឋាន Lusail មានជាង ៨៨,៩៩៦ នាក់។

ទិដ្ឋភាពបិទកម្មវិធីប្រកួតនៅកីឡដ្ឋាន Lusail
ទិដ្ឋភាពបិទកម្មវិធីប្រកួតនៅកីឡដ្ឋាន Lusail

​FIFA ក៏បានប្រកាសដែរថា បើគិតពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទាំងមូលតែម្ដងគឺមានអ្នកទស្សនាជាង ៥ពាន់លាននាក់ ស្របពេលមានការស៊ុតបញ្ចូលទី១៧២គ្រាប់ ហើយមានមនុស្សចូលរួមទស្សនាដល់កីឡដ្ឋានជាថ ៣.៤លាននាក់។

រូបភាពតំណាង
រូបភាពតំណាង

​គួរបញ្ជាក់ផងដែរថាការប្រកួតបាល់ទាត់ពិភពលោកនៅ ប្រទេសកាតា នេះ មានអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ច្រើនជាង ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីនាឆ្នាំ២០១៨កន្លងទៅ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...