ផ្លូវការ! កីឡាករ Barca រូបនេះ សម្រេចចិត្តផ្លាស់ទៅ ក្លិប Espanyol ហើយ - TrueID

ផ្លូវការ! កីឡាករ Barca រូបនេះ សម្រេចចិត្តផ្លាស់ទៅ ក្លិប Espanyol ហើយ

September 2, 2022

បរទេស៖ កីឡាករ Martin Braithwaite សម្រេចចិត្តផ្លាស់ទៅក្លិប Espanyal ជាផ្លូវការ បន្ទាប់ពីក្លិប Barcelona សម្រេចចិត្តផ្តាច់កុងត្រារបស់គេ។

ជាការពិតណាស់ Braithwaite ចាប់ផ្តើមអស់តួនាទី ក្រោយពី Barca បានយក Lewandowski មករួមក្រុម។ ទោះបីជា Braithwaite ចង់បន្តស្នាក់នៅ Camp Nou ក្តី ក៏លោក Xavi បានបញ្ជាក់ច្បាស់ហើយថា Braithwaite គឺមិនស្ថិតក្នុងគម្រោងរបស់ក្រុមទេ ដូច្នេះហើយទើបថ្មីៗនេះ​​ ក្លិបបានប្រកាសផ្តាច់កុងត្រាគេតែម្តង។

បើយោងទៅតាមសារកាសែត​ Sportsmole បានចុះផ្សាយឲ្យដឹងថា ក្លិប Espanyol បានយក Braithwaite ទៅរួមក្រុមពី Barca ជាមួយនឹងកុងត្រារយៈពេល ៣បីឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៥៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...