ល្អអីល្អយ៉ាងនេះ! មកទស្សនាវីដេអូ Messi ក្រឡុក ហូឡង់ យប់មិញ រហូតជាប់ជា Man of the Match - TrueID

ល្អអីល្អយ៉ាងនេះ! មកទស្សនាវីដេអូ Messi ក្រឡុក ហូឡង់ យប់មិញ រហូតជាប់ជា Man of the Match

December 10, 2022

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានតែងតាំងជាកីឡាករល្អបំផុតប្រចាំការប្រកួត (Man of theMatch) បន្ទាប់ពី អាហ្សង់ទីន ទទួលជ័យជម្នះទៅលើក្រុម ហូឡង់ កក់កៅអីឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cupបន្តទៀត។

Lionel Messi និងមិត្តរួមក្រុម
Lionel Messi និងមិត្តរួមក្រុម

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោកយប់មិញ អាហ្សង់ទីន បានយកឈ្នះទៅលើក្រុម ហូឡង់ នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-៣ បន្ទាប់ពីបញ្ចប់ការប្រកួត ១២០ នាទីពេញ ពួកគេស្មើគ្នា ២-២។

Lionel Messi ទល់នឹងកីឡាករហូឡង់
Lionel Messi ទល់នឹងកីឡាករហូឡង់

ដ្បិតបច្ចុប្បន្នឈានចូលវ័យ ៣៥ឆ្នាំទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain ហាក់មិនមានការស្រុតចុះសមត្ថភាពរបស់ខ្លួនទាល់តែសោះ ហើយយប់មិញនេះ Messiពិតជាចូលរួមចំណែកជួយក្រុមរហស្សនាមពពកសបានច្រើនមែនទែនរហូតបញ្ចប់ការប្រកួតរូបគេត្រូវបាន FIFA ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត៕

Lionel Messi
Lionel Messi

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...