បរទេស៖គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមManchester United លោក Ralf Rangnick បានលើកសរសើរជាខ្លាំងចំពោះសមត្ថភាពរបស់ខ្សែបម្រើវ័យក្មេងកីឡាករHannibal Majbri ហើយលោកបានបញ្ជាក់ថា លោកនឹងរាប់បញ្ចូលរូបគេទៅក្នុងគម្រោងរបស់លោកទៀតផង។
ជាការពិតណាស់យុវជនវ័យក្មេងរបស់ Man UTD មិនមែនមានតែ Majbri មួយទេដែលកំពុងលេចធ្លោរ, ក្នុងនោះមាន Charlie Savage និង ZidaneIqbal ផងដែរ ដែលសុទ្ធសឹងជាកីឡាករជំនាន់ក្រោយដែលមានទេពកោសល្យដូចគ្នា, តួយ៉ាងនៅដើមខែនេះលោក Rangnickបានផ្តល់ឱកាសឱ្យពួកគេបង្ហាញខ្លួនជាមួយក្រុមឈុតធំជាលើកដំបូងទល់នឹងYoung Boys នៃពានរង្វាន់Champions League ផងដែរ។
យ៉ាងណាមិញ នៅរដូវកាលនេះ Majbri គឺមិនទាន់បានបង្ហាញខ្លួនជាផ្លូវការសូម្បីមួយប្រកួតឱ្យMan UTD, ប៉ុន្តែលោក Rangnick ហាក់ពេញចិត្តចំពោះសមត្ថភាពរបស់រូបគេជាខ្លាំងហើយលោកថែមទាំងបញ្ជាក់ថា នឹងដំឡើងខ្សែបម្រើវ័យ ១៨ ឆ្នាំរូបនេះមកកាន់ឈុតធំរបស់ក្រុម បិសាចក្រហម សម្រាប់ការប្រកួតដែលនៅសល់ទៀតផង។
ទាក់ទងនឹងរឿងខាងលើលោក Rangnick បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Metro