UEFA ស្នើឲ្យប៉ុស្តិ៍ទូរទស្សន៍ទាំង​អស់ កាត់ចោលប្លង់ណា ដែល​មិនសមរម្យក្នុង​ការ​ប្រកួត - TrueID

UEFA ស្នើឲ្យប៉ុស្តិ៍ទូរទស្សន៍ទាំង​អស់ កាត់ចោលប្លង់ណា ដែល​មិនសមរម្យក្នុង​ការ​ប្រកួត

June 15, 2021

អឺរ៉ុប៖ ស្ថាប័ន UEFA បាន​ធ្វើការ​ស្នើដល់ស្នើឲ្យបុស្ត៍ទូរទស្សន៍ទាំង​អស់នៅ​ក្នុង​ពេល​ថ្មីៗនេះ ឲ្យកាត់ចោលប្លង់ណា ដែល​មិនសមរម្យក្នុង​ការ​ប្រកួតដូចជា​ប្លង់ណាដែល​កីឡាករ​មាន​របួស​ជា​ដើម។

ប្លង់ថត
ប្លង់ថត

UEFA បាន​ធ្វើ​ការ​ស្នើបែប​នេះ​ ក្រោយ​មាន​អ្នកគាំទ្រ​ជា​ច្រើនបាន​ពោលពាក្យ​រិះគន់ដល់ស្ថាប័ននេះ ក៏ដូចជា​បុស្ត៍ទូរទស្សន៍ទាំង​អស់ ដែល​នៅ​បន្ត​ផ្ដិតយក​រូប​ភាពនៅដែល ខ្សែ​បម្រើ​ Christian Eriksen បាន​សន្លប់ដោយសារគាំងបេះដូងក្នុង​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក​ និង​ក្រុម​ជម្រើស​ជាតិ​ហ្វាំងឡង់​ក្របខ័ណ្ឌ​ UEFA Euro 2020 កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​។

នៅ​ក្នុងហេតុការណ៍ខាង​លើ​បុស្ត៍ទូរទស្សន៍ទាំង​អស់នេះក៏​បាន​បន្ត​ចាប់​យក​ប្លង់នៅ​ពេល​ ដែលក្រុមគ្រូពេទ្យ​ជួយសង្គ្រោះជីវិតកីឡាករ​នេះ​ផង​ដែរ​។

សកម្មភាពជួយសង្គ្រោះ Eriksen
សកម្មភាពជួយសង្គ្រោះ Eriksen

បន្ទាប់​ពីមើលឃើញពីភាពមិនសមរម្យ​ ក៏ជា​មានមតិរិះគន់ជា​ច្រើន​ពីអ្នកគាំទ្រ UEFA បាន​ធ្វើ​ការ​ទទូចឲ្យ​បុស្ត៍ទូរទស្សន៍ទាំង​អស់កាត់​ចោល​ប្លង់ណាដែល​មិន​សមរម្យ​ ដែល​អាច​នាំមក​ក្ដីរន្ធត់ តក់ស្លត់ទៅ​ដល់​អ្នកទស្សនាក្នុងពេល​ប្រកួត៕

ប្រភព៖​ Daily Mail

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...