Messi ចង់ស្នាក់នៅជាមួយ Barca ប៉ុន្តែហេតុអ្វីមកដល់ពេលនេះហើយគាត់នៅមិនទាន់បន្តកុងត្រាថ្មីទៀត? - TrueID

Messi ចង់ស្នាក់នៅជាមួយ Barca ប៉ុន្តែហេតុអ្វីមកដល់ពេលនេះហើយគាត់នៅមិនទាន់បន្តកុងត្រាថ្មីទៀត?

July 2, 2021

អឺរ៉ុប៖ Lionel Messi បានក្លាយជាកីឡាករដែលអាចផ្ទេរចេញដោយគ្មានតម្លៃខ្លួនបន្ទាប់ពីកុងត្រារបស់គាត់ផុតសុពលភាពជាមួយក្លិប Barcelona, ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន គាត់ចង់ស្នាក់នៅបន្តទៀត, ប៉ុន្តែហេតុអ្វីបានជាមកដល់ពេលនេះហើយការបន្តកុងត្រាថ្មីរបស់គាត់ជាមួយក្លិបយក្សដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់មិនទាន់រួចរាល់ទៀត?

Lionel Messi
Lionel Messi

ជាការពិតណាស់ ប្រធានក្លិបលោក JoanLaporta បានអះអាងថា “អ្វីៗកំពុងតែដំណើរការ” ខណៈលោកបានបង្ហាញគំនិតសុទិដ្ឋិនិយមរបស់លោកទៅកាន់Messi, ដែលបច្ចុប្បន្នកំពុងមានទំនាក់ទំនងផ្សារភ្ជាប់ថានឹងអាចផ្ទេរទៅកាន់ក្លិបManchester City និង ParisSain-Germain

Lionel Messi និង Joan Laporta
Lionel Messi និង Joan Laporta

ទោះបីជាយ៉ាងណាក៏ដោយបញ្ហាហិរញ្ញវត្ថុគឺជាចំនុចរួមមួយដែលធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីនពន្យាពេលការចុះកុងត្រាថ្មីមកទល់នឹងពេលនេះ, ក្នុងនោះដែរ Goal នឹងពន្យល់លំអិតបន្ថែមអំពីមូលហេតុនៅពីក្រោយ ជុំវិញរឿងរ៉ាវដែលភាគីទាំងពីរមិនទាន់បានសម្រេចការបន្តកុងត្រាថ្មីជាផ្លូវការ។

Lionel Messi
Lionel Messi

Goal សូមបញ្ជាក់ថា Messiគឺមានបំណងស្នាក់នៅទឹកដី Camp Nou ដោយចុះកុងត្រាថ្មីរយៈពេល ២ ឆ្នាំបន្តទៀត។ ប៉ុន្តែ Barcaពិតជាអស់សង្ឃឹមមែនទែន ជាមួយការប្តេជ្ញាចិត្តដើម្បីបន្តកុងត្រាថ្មីជូនMessi​, ខណៈប្រធានក្រុមរូបនេះបានចាយពេលស្នាក់នៅជាមួយក្លិបយក្សរបស់អេស្ប៉ាញបាន២១ ឆ្នាំមកហើយ។

Joan Laporta
Joan Laporta

លោក Laporta ហើយនឹងនាយកប្រត្តិបត្តិដ៏គួរឱ្យទុកចិត្តរបស់លោកគឺលោក FerranReverter និង Mateu Alemany បាននឹងកំពុងធ្វើការយ៉ាងសស្រាក់ស្រាំដើម្បីអាចមានលទ្ធភាពបន្តកុងត្រាថ្មីជូនMessi ឆ្នាំទៀត, ប៉ុន្តែអ្វីៗត្រូវបានជាប់គាំងសម្រាប់ការពិភាក្សារបស់ភាគីទាំងពីរ ដោយសារតែក្លិបមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ៕

ប្រភព៖​ Goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...