បរទេស៖ អតីតវីរៈបុរសរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល លោក Ronaldoបានចេញមុខការពារកីឡាករ Cristiano Ronaldoពីការរិះគន់របស់អ្នកគាំទ្រ ក្រោយខ្សែប្រយុទ្ធរូបនេះចាកចេញពីក្រុមJuventus ទៅចូលរួមជាមួយក្រុម ManchesterUnited នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូររដូវក្តៅដែលទើបបិទបញ្ចប់រដូវក្តៅនេះ។
ជាការពិតណាស់ Ronaldo បានចំណាយពេល ៣ រដូវកាលក្នុងការស្នាក់នៅទីក្រុង Turin ប៉ុន្តែរូបគេមិនបានជួយឱ្យក្រុម Juventus ឈ្នះពានរង្វាន់ Champions League នោះទេ, ស្របពេលដែលគាត់បានជោគជ័យយ៉ាងខ្លាំងជាមួយអតីតក្លិបចាស់ RealMadrid ពោលកំលុងពេលនោះ គាត់ធ្លាប់បានឈ្នះរហូតដល់ទៅ ៥លើកឯណោះ។
ខណៈ Man UTD កំពុងតែស្វាគមន៍ និង អបអរចំពោះការមកដល់របស់ខ្សែប្រយុទ្ធកំពូល Ronaldo, ប៉ុន្តែអតីតវីរៈបុរសរបស់ក្រុម Juventus លោក Sergio Brio និង AlessioTacchinardi បានរិៈគន់ និង ដាក់បន្ទុកទៅឱ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ យ៉ាងខ្លាំង ក្រោយរូបគេចាកចេញពីទឹកដី អ៊ីតាលី។
ថ្លែងប្រាប់ Gazzettadello Sport លោក Ronaldo បានចេញមុខការពារខ្សែប្រយុទ្ធរបស់ Man UTD ដោយរៀបរាប់យ៉ាងដូច្នេះថា៖
ប្រភព៖ Metro