បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងទាំង ២ Phil Foden និង Jude Bellingham យប់មិញបានប៉ះទង្គិចគ្នាមួយប្រាវនៅក្នុងការប្រកួតវគ្គចែកពូលនៃពានរង្វាន់Champions League រវាង Manchester City ទល់នឹង Borussia Dortmund។
ជាការពិតណាស់ Man City យប់មិញទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ក្រោយយកឈ្នះទៅលើ Dortmund ក្នុងលទ្ធផល ២ ទល់នឹង ១, ខណៈ Erling Haaland ក៏រកបានមួយគ្រាប់ទល់នឹងក្លិបចាស់របស់ខ្លួនផងដែរ។
សម្រាប់ការប្រកួតយប់មិញនេះ ក៏មានរឿងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរបន្ទាប់ពីមិត្តភក្តិនៅជម្រើសទាំង ២ Foden និង Bellinghamប៉ះទង្គិចគ្នាមួយប្រាវរហូតដល់មានការប៉ះពាក្យសម្តី និង រុញច្រានគ្នាទៅវិញទៅមកទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Sportbible