បារាំង៖ ខ្សែការពារស្លាបឆ្វេងក្រុមជម្រើសជាតិបារាំង កីឡាករ Lucas Hernandez នឹងត្រូវខកខានបង្ហាញខ្លួនគ្រប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup ដែលនៅសេសសល់បន្ទាប់ពីរូបគេបានរង់របួសដ៏ធ្ងន់ធ្ងរកាលពីយប់មិញ។
ជាការពិតណាស់ ក្នុងការប្រកួតទល់នឹង ក្រុមជម្រើសជាតិអូស្រ្តាលី កាលពីយប់មិញ គឺ Hernandez បានរង់របួសជង្គង់ធ្ងន់ធ្ងរ និង ត្រូវបានប្តូរចេញពីទីលានតាំងពីនាទីទី១៣ ជំនួសមកវិញដោយប្អូនប្រុសបង្កើតរបស់គេ គឺ Lucas Hernandez។
ក្រោយចប់ការប្រកួត Hernandez ក៏ត្រូវបានបញ្ជូនឲ្យធ្វើការស្កេន MRI ហើយ លទ្ធផលបានចេញមកថា រូបគេរង់របួសជង្គង់ធ្ងន់ធ្ងរ តម្រូវឲ្យខកខានបង្ហាញខ្លួនការប្រកួត World Cup គ្រប់ការប្រកួតដែលនៅសេសសល់៕
ប្រភព៖ Metro